Wednesday, July 17, 2013

កំពង់​ចាម​រៀបចំ​បារខែម​លើក​ដំបូង​ក្រោម​ប្រធាន​បទ “លើក​កម្ពស់ យុវជន​តាម​រយៈ​បច្ចេកវិទ្យា”


ខេត្ត​កំពង់ចាម នឹង​រៀបចំ​កម្មវិធី​បារខែម​លើក​ដំបូង​ក្រោម​ប្រធាន​បទ “លើក​កម្ពស់ យុវជន​តាម​រយៈ​បច្ចេកវិទ្យា” ដែល​នឹង​ប្រព្រឹត្តិ​ទៅ​រយៈ​ពេល ១ ថ្ងៃ​កន្លះ នៅ​សាកលវិទ្យាល័យ​ ជា ស៊ីម​ កំចាយ​មារ សាខា​ខេត្ត​កំពង់ចាម។

កម្មវិធី​បារខែម​ខេត្ត​កំពង់ចាម​ឆ្នាំ ២០១៣ នឹង​នាំ​មក​នូវ​ការ​ជួបជុំ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​កុំព្យូទ័រ, អ្នក​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា (IT) វ័យក្មេង, អ្នក​ដែល​មាន​គំនិត​ថ្មី​ក្នុង​សង្គម, អ្នក​អភិវឌ្ឍ​កម្មវិធី​ទូរសព្ទ និង​វ៉ិបសាយ, អ្នក​បង្កើត​ប្លុក, ម្ចាស់​អាជីវ​កម្ម, សហគ្រិន, អ្នក​ជំនាញ​ផ្នែក​ទីផ្សារ និង​ការ​ទំនាក់​ទំនង, សិស្ស និង​និស្សិត​មក​ពី​សាកល​វិទ្យាល័យ​នានា ដើម្បី​ធ្វើ​ការ​ចែក​រំលែក និង​សិក្សា​នូវ​របក​គំហើញ​បច្ចេកវិទ្យា និង​គំនិត​ច្នៃប្រឌិត​ថ្មីៗ​នៅ​ក្នុង​សង្គម។
កម្ម​វិធី​នេះ​នឹង​ផ្ដល់​នូវ​ផល​ចំណេញ ជា​ច្រើន​សម្រាប់​បុគ្គល ក្រុមហ៊ុន​និង​ស្ថាប័ន​នានា។ នៅ​ក្នុង​កម្ម​វិធី​នេះ អ្នក​ចូលរួម​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ជ្រើស​រើស​របៀបវារៈ និង​ប្រធានបទ​ដែល​ពួក​គេ​ចាប់​អារម្មណ៍​ដោយ​ខ្លួន​ឯង។ របៀបវារៈ​ត្រូវ​បាន​បង្កើត​ឡើង ដោយ​ការ​ដាក់​ស្នើ​ជា​មូលដ្ឋាន​ពី​អ្នក​ចូលរួម, វាគ្មិន និង​អ្នក​ធ្វើ​ការ​ក្នុង​សហគមន៍ ហើយ​ពួក​គេ​រីករាយ​ក្នុង​ការ​បង្ហាញ​ព័ត៌មាន​ទាំង​ឡាយ ដែល​អ្នក​ចង់​បាន និង​អនុញ្ញាត​ឲ្យ​អ្នក​ចូលរួម​ទាំង​អស់ បង្កើត​ទំនាក់​ទំនង​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក និង​ពង្រីក សហគមន៍​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​នៅ​កម្ពុជា។
បារខែម​កំពង់ចាម​ឆ្នាំ ២០១៣ គឺ​ជា​កម្មវិធី ចែករំលែក ចំណេះដឹង​ជុំវិញ​បច្ចេកវិទ្យា និង​តាំង​ពិព័រណ៍​អន្តរជាតិ លើក​ដំបូង​បង្អស់​ នៅ​ខេត្ត​កំពង់ចាម ដែរ​ប្រព្រឹត្តិ​ទៅ​ក្នុង​រយៈពេល​ ១ថ្ងៃ​កន្លះ ចាប់​ពី​ថ្ងៃ ២៤ ដល់ ២៥ សីហា​ខាង​មុខ​នេះ។
ប្រធាន​បទ​ចម្បង​របស់​បារ​ខែម ២០១៣ គឺ “លើក​កម្ពស់ យុវជន​តាម​រយៈ​បច្ចេកវិទ្យា“។ ខណៈ​ដែល​របៀបវារៈ​របស់​បារខែម​កំពង់ចាម​ ត្រូវ​បាន​បង្កើត​ដោយ​អ្នកចូលរួម ហើយ​កម្ម​វិធី​នេះ​ត្រូវ​បាន​បែងចែក តាម​ផ្នែក​ដូច​ខាង​ក្រោម៖
  • -ការ​អភិវឌ្ឍ និង​ច្នៃ​ប្រឌិត​លើ​វ៉ិបសាយ និង​ទូរសព្ទ៖ ចែករំលែក​និង​ពិភាក្សា​អំពី​ការ​អភិវឌ្ឍ​កម្មវិធី​ទូរស័ព្ទ និង​វ៉ិបសាយ​ចុង​ក្រោយ​គេ​បំផុត, បង្ហាញ​របក​គំហើញ​ថ្មីៗ​នៅ​ក្នុង​សង្គម និង​ជួប​ជា​មួយ​អ្នក​អភិវឌ្ឍ​កម្ម​វិធី ដែល​នាំ​អ្នក​ទៅ​កាន់​បច្ចេកវិទ្យា​អនាគត។
  • -បច្ចេកទេស និង​តិចនិក​ការ​អនុវត្ត​លើ​បច្ចេកវិទ្យា៖ ពិភាក្សា​ការ​អនុវត្ត​អំពី​ជំនាញ​បច្ចេកទេស និង​ការ​ស្វែងរក​ដំណោះ​ស្រាយ ជា​មួយ​អ្នក​ដែល​មាន​បទពិសោធន៍​ការងារ​កំពូល​ខាង​ប្រព័ន្ធ​កុំព្យូទ័រ ទូរសព្ទ​ចល័ត, ប្រព័ន្ធ​បណ្ដាញ និង​ម៉ាស៊ីន​មេ​នៅ​ក្នុង​តំបន់​អាស៊ី។
  • -បទពិសោធន៍ ជំនាញ និង​វិជ្ជាជីវៈ៖ ជួប​អ្នក​មាន​បទ​ពិសោធន៍​ជំនាញ ខាង​ឧស្សាហកម្ម បច្ចេកវិទ្យា​ព័ត៌មានវិទ្យា (IT), ទំនាក់​ទំនង​សង្គម​ពាណិជ្ជកម្ម និង​ឱកាស​ការ​ងារ។ ចែក​រំលែក​គម្រោង និង​គំនិត​យោបល់​របស់​អ្នក​ជា​មួយ​ពួក​គេ រួច​ទទួល​យក​នូវ​មតិ​យោបល់​ត្រឡប់​វិញ។
  • -Social Media ទីផ្សារ និង​ទំនាក់ទំនង ៖ សិក្សា​ពី​របៀប​បង្កើត​ទំនាក់​ទំនង​ជា​មួយ​អ្នក​ដទៃ ដោយ​ប្រើ​ឧបករណ៍​បណ្ដាញ​សង្គម​ចុង​ក្រោយ​បំផុត។ ការ​ប្រើ​ប្រាស់​ឧបករណ៍​ទីផ្សារ និង​ទំនាក់​ទំនង​មាតិកា​លើ​បណ្ដាញ សម្រាប់​អង្គភាព​មិន​ស្វែងរក​ប្រាក់​ចំណេញ និង​ពាណិជ្ជកម្ម។ ជួប​ជា​មួយ​អ្នក​បង្កើត​គំនិត​ថ្មី, អ្នក​ឯក​ទេស​ទីផ្សារ និង​អ្នក​ទំនាក់​ទំនង​លើ​បណ្ដាញ​សង្គម ដែល​នឹង​ធ្វើឲ្យ​អ៊ីនធឺណិត ក្លាយ​ទៅ​ជា​ប្រភព​ព័ត៌មាន​អាច​ទុក​ចិត្ត​បាន និង​ជា​ឧបករណ៍​យុទ្ធ​សាស្ត្រ​សម្រាប់​ពាណិជ្ជ​កម្ម និង​អង្គការ​សង្គម​ស៊ីវិល។
សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង
លោក បេ ចន្ត្រា
ប្រធាន​គណៈ​គ្រប់គ្រង​កម្មវិធី​បារខែម
ទូរសព្ទៈ+855 12 316 781 អ៊ីម៉េលៈ chantra.be@gmail.com
លោក អេង វណ្ណៈ
សមាជិក​គណៈកម្មការ​គ្រប់គ្រង
ទូរសព្ទៈ+855 12 305 031​ អ៊ីម៉េលៈ vannak.eng@gmail.com
លោក ជី សុផាត
សមាជិក​គណៈកម្មការ​គ្រប់គ្រង
ទូរសព្ទៈ+855 70​​ 452 523 អ៊ីម៉េលៈ sophatchy@gmail.com

ក្មេង​ស្រី​ស្រស់​ស្អាត​ម្នាក់​ទំនង​ជា​ញៀន​ថ្នាំ​យក​ដុំថ្ម​គប់​ប្រជា​ពល​រដ្ឋ​តាម​ដង​ផ្លូវ​


រាជ​ធានី​ភ្នំ​ពេញ​ ៖ ក្មេង​ស្រី​ម្នាក់​អាយុ​ប្រហែល​ជា​ ១៩​ឆ្នាំ​ មាន​រូប​រាង​​ស្អាត​បាត​ បាន​យក​ដុំ​ថ្ម​គប់​ទៅ​លើ​ប្រជា​ពល​រ​ដ្ឋ​ និង​អ្នក​ធ្វើ​ដំណើរ​ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​កា​លពី​វេលា​ម៉ោង​ ៨ និង​ ៤០​នាទី យប់​ថ្ងៃទី​០៩​ កក្កដា​ ២០១៣​ នៅ​តាម​បណ្តោយ​ផ្លូវ​១៦៣​ កែង​ផ្លូវ​៣៤៨​ ស្ថិត​ក្នុង​សង្កាត់​បឹង​កេង​កង​ទី​៣​ ខណ្ឌ​ចំការ​មន​ ។
ភ្លាម​ៗ​សមត្ថ​កិច្ច​បាន​មក​អន្តរា​គមន៍​ធ្វើ​ការ​សាក ​សួរ​ ហើយ​សន្និ​ដ្ឋាន​ថា​ ក្មេង​ស្រី​នោះ​ ទំនង​ជា​ញៀន​ថ្នាំ​ ឬ​អាច​មាន​ជំងឺ​សសៃ​ប្រសាទ​ បាន​ជា​យក​ដុំ​ថ្ម​គប់​អ្នក​ដំណើរ​ដូច្នេះ​ ។ បើ​តាម​ក្មេង​ស្រី​ខាង​លើ​នាង​និយាយ​ថា​ មូល​ហេតុ​ដែល​នាង​យក​ដុំ​ថ្ម​គប់​លើ​ប្រជា​ពល​រដ្ឋ​ គឺ​នាង​ចង់​ឱ្យ​សមត្ថ​កិច្ច​មក​ចាប់​នាង​យក​ទៅ​ប៉ុស្តិ៍​ ៕


ប្រភព​ ៖ កោះសន្ដិភាព 


Google ត្រៀម ៥០០លាន​ដុល្លារ​ជំរុញ​ទីផ្សារ X Phone បង្ក្រាប Apple និង Samsung


Google ថ្មីៗ​នេះ​ត្រូវ​គេ​រំពឹង​ថា នឹង​ខិតខំ​ជំរុញ​ប្រជាប្រិយភាព​ឱ្យ Moto X កើន​ឡើង​យ៉ាង​ខ្លាំង​បំផុត​ដោយ​​ត្រៀម​​ចំណាយ​ប្រាក់​ប្រមាណ ៥០០លាន​ដុល្លារ​ សម្រាប់​បេសកកម្ម​នេះ។ នេះ​បើ​តាម​សំដី​របស់​អ្នក​តាមដាន​យ៉ាង​ជិត​ស្និត Google ប្រាប់​ទៅ​ព្រឹត្តិបត្រ​ព័ត៌មាន Wall Street Journal។
យោង​តាម​របាយការណ៍​ចុង​ក្រោយ​ពី ABC ឱ្យ​ដឹង​ទៀត​ថា Motorola នឹង​ដាក់​បុគ្គលិក​ថ្មី​ចំនួន ២០០០នាក់​ទៅ​ក្នុង​សង្វាក់​ផលិតកម្ម​ផលិត Moto X នេះ​នៅ​ក្នុង​ទីក្រុង Fort Worth រដ្ឋ Texas។ ការ​នេះ​នឹង​ជួយ​សម្រេច​គោលដៅ​របស់​ក្រុមហ៊ុន បញ្ចេញ​លក់​បាន​ឆាប់រហ័ស​នា​ពេល​ខាង​មុខ។
លោក Dennis Woodside នាយក​ប្រតិបត្តិ Motorola បាន​ប្រកាស​រួច​មក​ហើយ​ថា Smartphone នេះ​នឹង​ចេញ​លក់​នៅ​តាម​ក្រុមហ៊ុន​ចែកចាយ​នៅ​អាមេរិក​ដំបូង​គេ។ Motorola កន្លង​ទៅ​បាន​ព្យាយាម​លក់ Smartphone ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android ដែរ តែ​ហាក់​មិន​កាក់កប​ទាល់​តែ​សោះ តែ​សម្រាប់​ការ​ពួត​ដៃ​បន្ថែម​កម្លាំង​ពី Google លើក​នេះ​ត្រូវ​គេ​រំពឹង​ថា នឹង​ធ្វើ​ឱ្យ Apple ក៏​ដូច​ជា​ Samsung បាន​ភ្លឺ​ភ្នែក​មិន​ខាន។
Smartphone Moto X ដ៏​អាថ៌កំបាំង​ត្រូវ​គេ​រំពឹង​ថា នឹង​មាន​លក់​ដំបូង​នៅ​ក្រុមហ៊ុន​ទូរសព្ទ AT&T, Sprint, T-Mobile និង Verizon Wireless ក្នុង​អំឡុង​ខែ​កញ្ញា-វិច្ឆិកា​ខាង​មុខ។ សារព័ត៌មាន ABC ក៏​បាន​ឱ្យ​ដឹង​ដើម​ខែ​នេះ​ដែរ​ថា X Phone នឹង​បង្ហាញ​រាង​ផ្លូវការ​ជា​មួយ​ជម្រើស​ពណ៌​ផ្សេង​គ្នា​ត្រង់​សម្បក​ខាង​ ក្រោយ។ វា​ដំណើរការ​ដោយ Android 4.2.2 Jelly Bean។
ទូរសព្ទ​ Motorola X (ឬ​​ឈ្មោះ​ពេញ Motorola XT 1056) ត្រូវ​គេ​ជឿ​ថា ​មាន​ទំហំ​អេក្រង់ ៤,៧ អ៊ីញ​ Resolution 720p និង​ CPU ​Snapdragon ល្បឿន 1.7 GHz។ បំពាក់ RAM ទំហំ 2GB និង​មាន​មេម៉ូរី​ម៉ាស៊ីន​ទំហំ 16GB។
Smartphone ដែល​ជា​ការ​រួម​សហការ​គ្នា​រវាង Google និង Motorola គឺ X Phone ថ្ងៃ​នេះ​កាន់​តែ​ច្បាស់​រូបរាង​មែន​ហើយ​ ​ដោយ​​មាន​​បែក​ធ្លាយ​​រូប​ចេញ​ពី​គេហទំព័រ GforGamers ប៉ុន្មាន​សន្លឹក​ខាង​ក្រោម​នេះ៖
 
 

 


 

បុក​រ៉ឺម៉កម៉ូតូ របួសធ្ងន់​យុវជន​ម្នាក់​បាន​ជិះ​ម៉ូតូ Dream C125 បោះពួយ​ដល់​ផ្លូវ​កោង​ជ្រុល​ទៅ​



T-07-11-13-j-fullកណ្តាល ៖ Dream C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ BV-4122 បើក ​នៅ​លើ​បណ្តោយ​ផ្លូវ​លេខ​១៤ ក្នុង ល្បឿន​យ៉ាង​លឿន ពេល​មកដល់​បត់​មុខ​មណ្ឌល​សុខភាព ព្រែក​ទន្លាប់ ក៏​ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ​រ៉ឺម៉ក​ដឹក​កម្មករ​កាត់ដេរ បណ្ដាល​ឲ្យ​ដួល​របួស បាក់​កជើង​ខាងឆ្វេង និង​ដាច់​ម្រាម​កូនដៃ​បាត់​មួយ​
ហេតុការណ៍ ​នេះ កើតឡើង​កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ ២០១៣ វេលា​ម៉ោង​៥​និង​៤៥​នាទី​ល្ងាច នៅមុខ​មណ្ឌល​សុខភាព ព្រែក​ទន្លាប់ ស្ថិត​ក្នុងភូមិ​ព្រែកបាក់ ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្តកណ្តាល​។ បើ​តាម​អ្នក​ឃើញ​ហេតុការណ៍​បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​ម៉ូតូ Dram បើក ​ពី​ទិស​ខាងជើង​ទៅ​ត្បូង​មកដល់​ផ្លូវ​កោង​នេះ​ក៏​ជ្រុល​មក​ខាងឆ្វេង​ដៃ​យ៉ាង ​ខ្លាំង​ក្នុង​ខណៈនោះ​ក៏​មាន​ម៉ូតូ​រ៉ឺម៉ក​ដឹក​កម្មករ រោងចក្រ​កាត់ដេរ ដែល​បើក​ពី​ត្បូង​ទៅ​ជើង (​បញ្ច្រាសទិស​គ្នា​) មកដល់ ​ចំណុច​កើតហេតុ ធ្វើ​ឲ្យ​មានការ​ប៉ះទង្គិច​នោះ​កើតឡើង គាត់​បាន​បន្ថែម​ថា យុវជន​នោះ​ឈ្មោះ​ស៊ឹម​សុ​ផា អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ជា​កូន​កសិករ​ក្រីក្រ ហើយ​បាន​ខ្ចី​ម៉ូតូ​មិត្តភក្ដិ​ជិះ​ទៅ​ក្រៅ​មួយភ្លែត ដល់​ត្រឡប់មកវិញ​ក៏​ជួបនឹង​គ្រោះថ្នាក់។
បន្ទាប់មក ​ជនរងគ្រោះ​ត្រូវ​បាន​ម្តាយ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នៅ​ភ្នំពេញ។ ប្រជាជន​បាន​រិះគន់​ថា បុក​គ្នា​នៅ​ចំ​ពីមុខ​មណ្ឌល​សុខភាព តែ​បែរជា​មណ្ឌល​សុខភាព​នោះ គ្មាន​គ្រូពេទ្យ​ប្រចាំការ ដើម្បី​ជួយសង្គ្រោះ​ជាបឋម​នោះ​ទេ។ ម៉ូតូ​រ៉ឺម៉ក​នឹង​ម៉ូតូ​បង្កហេតុ​ត្រូវ​បាន​ប៉ូលិស​ចរាចរ​ស្រុក​នាំ​យក​ទៅ​ រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​លើកដែក​រង់ចាំ​ដោះស្រាយ៕



ប៉ូលិស​ស្រុក​លើកដែក​បង្ក្រាប​ក្រុម​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន


កណ្តាល ៖ ក្រុម​លក់​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន ដ៏​សកម្ម​នៅក្នុង​តំបន់ អ្នក​លឿង​ត្រើយ​ខាងលិច ត្រូវ​បាន​កម្លាំង​ប៉ូលិស​ស្រុក​លើកដែក​បង្ក្រាប​ចាប់បាន​២​នាក់​រួម​ជាមួយ​ ថ្នាំញៀន រត់​រួច​ចំនួន​៣​នាក់។ ការ​បង្ក្រាប​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៣ វេលា​ម៉ោង​១២​ថ្ងៃត្រង់ នៅ​ក្រោយ​សាលាបឋមសិក្សា​កំពង់ចំលង ស្ថិតនៅ​ក្នុងភូមិ​កំពង់ចំលង ឃុំ​ព្រែក​ទន្លាប់​ស្រុក​លើកដែក ខេត្តកណ្តាល។ តាម​ប៉ូលិស​បាន​បញ្ជាក់​ថា បន្ទាប់ពី​ភ្ជាប់​បាន​នូវ​មុខសញ្ញា ក៏បាន​នាំ​កម្លាំង​ទៅ លោម​ព័ន្ធ​ចាប់​ក្រុម​លក់​ចែកចាយ​និង​ប្រើប្រាស់​ថ្នាំញៀន។
​​​​​​​​​ក្នុង ​ប្រតិបត្តិ​ការណ៍​នេះ​ចាប់បាន​ក្រុម​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​២​ នាក់​រួម​នឹង​វត្ថុ​តាង​ចំណែក​បី​នាក់​ទៀត​បាន​រត់គេច​ខ្លួន។ ជន​២​នាក់​ដែល​ចាប់បាន​នោះ​មាន ១.​ឈ្មោះ ​អៀង សុ​ភ័​ស្ត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​អ្នកលក់​ចែកចាយ​ថ្នាំញៀន រស់នៅ​ភូមិ​កំពង់ចំលង ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្តកណ្តាល ២.​ឈ្មោះ ​សោម ហុង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​អ្នក​ចែកចាយ​និង​ប្រើប្រាស់​ថ្នាំញៀន រស់នៅ​ភូមិ​៥​ឃុំ ព្រែក​ខ្សាយ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។
​ចំណែក​អ្នក​ដែល​រត់​រួច​នោះ​មាន ១.​ឈ្មោះ​ផាន បឿន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ២.​ឈ្មោះ នី សុផា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ អ្នក​ទាំងពីរ​ជា​អ្នក​យក​ថ្នាំញៀន​មក​លក់​ឲ្យ អៀង​សុ​ភ័​ស្ត រស់នៅ​ភូមិ​អំពិល​ទឹក ឃុំ​កំពង់ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល ៣.​ឈ្មោះ តុលា ជា​អ្នក​ចែកចាយ​និង​ប្រើប្រាស់​រស់នៅ​ភូមិ​អ្នក​លឿង​ត្រើយ​ខាងកើត ខេត្តព្រៃវែង។ រួម​នឹង​វត្ថុ​តាង មាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ៤​កញ្ជក់​ធំ ១០​កញ្ចប់​តូច ម៉ូតូ​ម៉ាក​ហ្វី​ណូ គ្មាន​ស្លាក​លេខ ១​គ្រឿង ទូរស័ព្ទ​ដៃ ៣​គ្រឿង ដែកកេះ ១​និង ប្រដាប់ប្រដា ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន។
ឥឡូវ ​ប៉ូលិស​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅកាន់​តុលាការ តាម​ប្រជាជន​រស់នៅ​ម្តុំ​នេះ ដែល​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ថា ឈ្មោះ​អៀង សុ​ភ័​ស្ត​នេះ កាលពីមុន​តែងខ្លួន​ធ្វើជា​ស្រី (​ខ្ទើយ​) ហើយ ​មាន​ពាក់ព័ន្ធ​នឹង​រកស៊ី​ជួញដូរ​ផ្លូវភេទ ធ្លាប់ ល្បួងលួងលោម​ក្មេងស្រី ដែល​ជា​អនីតិជន យក​ទៅ​លក់​ឲ្យ​មេបន​នៅ​ភ្នំពេញ​លុះ​ក្រោយមក​ក្មេងស្រី​នោះ​បាន​រត់​រួចមក​ ស្រុក​វិញ ដោយ​ខ្លាច​ក្មេងស្រី​នោះ ស្គាល់​មុខ ជន​នោះ​បាន​ធ្វើខ្លួន​ជា​ប្រុស​វិញ​ហើយ​ចាប់​រកស៊ី​ជួញដូរ​ថ្នាំញៀន នេះ​រហូតដល់​ប៉ូលិស​ចាប់ខ្លួន៕


ស្រ្តី​ម្នាក់​ត្រូវ​បាន​ប្រទះ​ឃើញ​អង្គុយ​យំ​នៅ​តាម​ផ្លូវ​


រាជ​ធានី​ភ្នំ​ពេញ​ ៖ ស្រ្តី​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អង្គុយ​យំ​ កាល​ពី​វេលា​ម៉ោង​ ១០​ យប់​ ថ្ងៃទី​០៣​ កក្កដា​ ២០១៣​ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១៩២​ កែង​ផ្លូវ​២៥៧​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ល្អក់​ទី៣​ ខណ្ឌ​ទួល​គោក​ ។ នៅ​ពេល​សមត្ថ​កិច្ច​សួរ​នាំ​ ស្រ្តី​ខាង​លើ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ នាង​ឈ្មោះ​ ធារី​ អាយុ​ជាង​​ ២០​ឆ្នាំ​ មូល​ហេតុ​ដែល​អង្គុយ​យំ​នៅ​ទី​នេះ ព្រោះ​បាន​ធ្លាក់​ពី​លើ​ម៉ូតូ​ ហើយ​រលាក​បំពង់​ស៊ី​ម៉ាំង​ ។
នាង​បាន​បន្ត​ថា​ នាង​បាន​តាម​រក​ប្តី​ រួច​ក៏​ឃើញ​ប្តី​នាង​កំពុង​អង្គុយ​អោប​ស្រី​ច្រៀង​ការ៉ា​អូខេ​នៅ​ផ្លូវ​១១២​ ក្នុ​ង​សង្កាត់​ផ្សារ​ដេប៉ូ​ទី១​ ហើយ​បាន​ឈ្លោះ​ប្រកែក​គ្នា​ បន្ទាប់​មក​​ក៏​នាំ​គ្នា​ជិះ​ម៉តូ​ត្រលប់​ទៅ​ផ្ទះ​វិញ​នៅ​ម្តុំ​បឹង​សាឡាង​ ខណៈ​មកដល់​ចំណុច​ខាង​លើ​ នាង​ក៏​បាន​ធ្លាក់​ពី​លើ​ម៉ូតូ​តែ​ម្តង​ទៅ​ ៕






បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​នឹង​ដំបង​ចំ​សៀត​ផ្កា​រង​របួស​ធ្ងន់​


រាជ​ធានី​ភ្នំ​ពេញ​ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​អាយុ​ប្រមាណ​ជាង​ ៦០​ឆ្នាំ​ ខណៈ​ដែល​ដើរ​តាម​ផ្លូវ​ក៏​ត្រូវ​ជន​មិន​ស្គាល់​មុខ​ម្នាក់​វាយ​នឹង​ដំបង​ ចំសៀត​ផ្កា​ឆ្វេងហូរ​ឈាម​ដួល​ផ្កាប់​មុខ​នឹង​ថ្នល់​​របួស​ធ្ងន់ធ្ងរ​​ ត្រូវ​រថ​យន្ត​សាមុយ​ដឹក​​ទៅ​សង្រ្គោះ​​ភ្លាម​ៗនៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ ចំណែក​ជន​សង្ស័យ​បាន​រត់​គេច​ខ្លួន​បាត់​ ។
ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៧ និង​ ១៥​នាទី យប់​ថ្ងៃទី​០៩​ កក្កដា​ ២០១៣​ តាម​បណ្តោយ​ផ្លូវ​លេខ​២១៧​ ម្តុំ​ផ្សារ​សូរិយា​ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី២​ ខណ្ឌ​ដូន​ពេញ​ ។ តាម​សាក្សី​នៅ​កន្លែង​កើត​ហេតុ​ បាន​ឱ្យ​ដឹង​ថា​ ជន​សង្ស័យ​ជា​មនុស្ស​ពិការ​ដៃ​ម្ខាង​ ៕


 
 ប្រភព ៖ កោះសន្ដិភាព


Saturday, June 29, 2013

កម្មករ​សំណង់​៣​នាក់​ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​ជិះ​ម៉ូតូ​តាម​វាយ​ក្បាល​នឹង​ស្នាប់​កាំភ្លើង​រង​របួស​



M29-a-fullភ្នំពេញ ​ ៖​ ​យុវជន៣​នាក់​​បាន​អះអាង​ប្រាប់​សមត្ថកិច្ច​ថា​ ​ពួកគេ​ត្រូវ​បាន​ជន​មិន​ស្គាល់​​មុខ​ជិះ​ម៉ូតូ​ដេញ​តាម ​រួច​ដក​កាំភ្លើងខ្លី​វាយ​ក្បាល​បណ្ដាល​ឲ្យ​បែក​និង​រង​របួស ​ខណៈ​ពេល​​កំពុង​ជិះ​ម៉ូតូ។ហេតុការណ៍ ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល ​ថ្ងៃទី​២៩ ខែ​មិថុនា​ ឆ្នាំ​២០១៣​តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ ​ត្រង់ចំណុច​ផ្លូវកែង​ផ្លូវ​១៤៣​ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន។យុវជន​រងគ្រោះ​ទាំង​៣​នាក់​ខាង​លើនេះ​ទី​១. ​ឈ្មោះ​ ង៉ែត ​វណ្ណ​ធី​ អាយុ​២២​ឆ្នាំ​មុខរបរ​ជាជាង​សំណង់​និង​ជា​អ្នកបើកបរ​ បាន​រង​របួស​ធ្ងន់ ​ទី​២.​​ឈ្មោះ ​នាក់​ ទូច​ អាយុ​២១​ឆ្នាំ​ និង​ទី​៣. ​ឈ្មោះ​នី​អាយុ​១៨​ឆ្នាំ​មុខរបរ​ជាជាង​សំណង់​ដូចគ្នា​បាន​រ​ងរបួស​ស្រាល។បើ ​តាម​សម្តី​យុវជន​ឈ្មោះ នាក់ ទូច និង នី បាន​និយាយ​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ ​ពួកគេ​ទាំង​៣​នាក់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1E-2231​ធ្វើដំណើរ ​តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ​ ខណៈ​មកដល់​កែង​ផ្លូវ​១៤៣​ស្រាប់តែ​លិច​មុខ​បុរស​ម្នាក់​​មិន​ស្គាល់​ អត្តសញ្ញាណ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ី​រូស ​អត់​ចាំ​ស្លាក​លេខ​​ ​តាម​ពួកគេ​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ក៏​ដក​កាំភ្លើងខ្លី​មួយ​ដើម​ម៉ាក​K54​ធ្វើ ​សកម្មភាព​វាយ​មក​លើ​ពួកគេ​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ស្រាល​តែម្តង​ ដោយ​មិនដឹង​​ថា​ធ្លាប់​មាន​រឿងរ៉ាវ​អី​ជាមួយគ្នា​ដែរ​ឬ​យ៉ាងណា​នោះ​ទេ។ បន្ទាប់​ពី​វាយ​រួច​ ជនសង្ស័យ​នោះ​ក៏បាន​ជិះ​ម៉ូតូ​រត់​គេចខ្លួន​បាត់​ភ្លាមៗ​តែម្តង។ក្រោយ ​កើតហេតុ​ជនរងគ្រោះ​ត្រូវ​រថយន្ត​សាមុយ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​ម៉ូតូ​ត្រូវ​​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុក​ឲ្យ​ នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌចំការមន។ករណីនេះ ​សមត្ថកិច្ច​មូលដ្ឋាន​កំពុង​ធ្វើការ​ស្រាវ​ជ្រាវ​រក​មូលហេតុ​ដែល​នាំ​ឲ្យ​ មាន​អំពើ​ហិង្សា​នេះ​កើតឡើង​ថា​ផ្តើម​ឡើង​ដោយសារ​អ្វី៕

រថយន្ត​សាំ​យុង​ បុក​ម៉ូតូ​អូស​ជាប់​រថយន្ត​ចំងាយ​ប្រមាណ​៥០​ម៉ែត្រ​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​របួស​ធ្ងន់​ម្នាក់


T-06-28-13-f-full
រតនៈ​គីរី ៖ មនុស្ស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង និងម្នាក់​ទៀត​​រង​របួស​ធ្ងន់​ខណៈ​ដែល​កំពុង​ជិះ​ម៉ូតូឌុប​គ្នា ក្នុង​ផ្លូវ​រង្វង់​មូល​ត្រូវ​រថយន្ត​សាំ​យុង បោះពួយ​យ៉ាង​លឿន បុក​យ៉ាង​ពេញទំហឹង អូស​ជាប់​រថយន្ត​ចំងាយ​ប្រមាណ​៥០​ម៉ែត្រ ហើយ​បើករថយន្ត​រត់​បាត់​ដោយ​សុវត្ថិភាព។
ហេតុការណ៍នេះ​​បាន​​កើត​​ឡើង​កាល​ពី​​វេលា​​ម៉ោង​១​និង​៣០​នាទី យប់​រំលង​អា​ធ្រា​ត្រឈាន​ចូល​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៣​ត្រង់​ចំណុច​រង្វង់​មូល​មុខ​ផ្សារ​បាន​លុង​ស្ថិត​ក្នុងភូមិជ័យជំនះ ​សង្កាត់​ឡា​បាន​សៀក ​ក្រុង​បាន​លុង។យោង​តាម​របាយ​ការណ៍​ពី​ផ្នែក​សណ្ដាប់​ធ្នាប់​អធិការ​ក្រុង​បាន​លុង បាន​ឲ្យ​ដឹង​ថាជន​រង   គ្រោះ(ស្លាប់) ​មានឈ្មោះ​ ឡា​ច ណា​រុង​ហៅ (​រ៉េ​ន​) ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជន​ជាតិ​ខ្មែរ​មុខរបរ​ជា​កម្មករ​ដឹក​ខ្សាច់​ បើកបរ​ម៉ូតូ​ម៉ាក​វេ​វ ពណ៌​ក្រហម​ពាក់​ស្លាក​លេខ រតនៈ​គីរី 1A-0333 និង​រួម​ដំណើរ ដោយរបុសម្នាក់​​ឈ្មោះ​សាល អាយុ​២៥​ឆ្នាំជន​ជាតិខ្មែរ រង​របួស​ធ្ងន់។​បុរសម្នាក់​នេះ​ទើប​តែមកពី​ភ្នំ ពេញ ដើម្បី​រក​ការងារ​ធ្វើ​បាន​មួយថ្ងៃប៉ុណ្ណោះ​ក៏​ជួប​គ្រោះថ្នាក់​តែម្តង។អ្នក​ដែល​បានឃើញ​ ហេតុ ការណ៍​ បាន​និយាយ​ថាមុន​ពេល​កើតហេតុ​គេឃើញ​ ជនរងគ្រោះ​ជិះ​ម៉ូតូ​យឺតៗពី​ត្បូង​ទៅ​ជើង​លុះមក​ដល់​រង្វង់​មូល ​ស្រាប់​តែ​មាន​រថយន្ត​សាំ​យុង មកពី​ទិស​ខាងលិចបោះ​ពួយ​យ៉ាងលឿនបុក​ម៉ូតូ​នោះ​​ពេញ​ទំហឹង​ដោយ​អូស​ម៉ូតូ​និង ​មនុស្ស​ចំងាយ​ប្រហែល ២០​ម៉ែត្រ​លើ​រង្វង់​មូល​ រួចបន្តអូស​ម៉ូតូ​ទៅ​ក្រោយ​ចំងាយ​៥០​ម៉ែត្រ​ទៀត ទើប​រថយន្ត​ថយក្រោយ​ដោះ​ម៉ូតូ​ចេញពី​ក្រោម​រថយន្ត ហើយ​បើក​គេច​បាត់ស្រមោល​តែម្តង។ ឯ​មនុស្ស​ម្នាក់​ត្រូវ​បាន​រថយន្ត​កិន ក្បាល​បែកចេញ​ខួរ ស្លាប់​ក្នុង​ថ្លុកឈាម​នៅ​នឹង​កន្លែង និង​ម្នាក់ទៀត​ខ្ទាត​ចេញពី​ម៉ូតូ​រង​របួស​ខ្នង យ៉ាងធ្ងន់ធ្ងរ។ ​សព​ជនរងគ្រោះ​ត្រូវ​បានកម្លាំង​សមត្ថកិច្ច​ចរាចរ​ក្រុង​បាន​លុង បញ្ជូនទៅ​តម្កល់​ទុក​នៅ​វត្ត​ភូមិ​ថ្មី ប្រគល់​ឲ្យ​សាច់ញាតិ ទទួលយក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ឯ​ម៉ូតូ​រក្សាទុក​នៅ ប៉ុស្តិ៍​រដ្ឋបាលឡា​បាន​សៀក៕


T-06-28-13-f1-full 


កំពុង​ផឹក​ស៊ី​ត្រូវ​គេ​លប​កាប់​7​កាំបិត​ត្នោត​រង​របួស​ធ្ងន់​ធ្ងរ​




កំពុង​ផឹក​ស៊ី​ត្រូវ​គេ​លប​កាប់​7​កាំបិត​ត្នោត​រង​របួស​ធ្ងន់​ធ្ងរ​ខេត្ត​កំពង់​ឆ្នាំង​ ៖ បុរស​ម្នាក់​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​មក​សង្គ្រោះ​ភ្លាមៗ​ នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់​ឆ្នាំង​ បន្ទាប់​ពី​ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​កាប់​ជា​ច្រើន​កាំបិត​ចិត​ត្នោត​ កាល​ពី​វេលា​ម៉ោង​៥​ និង​៣៥​នាទី​ល្ងាច​ ថ្ងៃ​ទី​២៤​ មិថុនា​ នៅ​ក្នុង​តៀម​លក់​ដូរ​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​អូរ​រោង​ ឃុំ​ជ្រៃ​បាក់់​ ស្រុក​រលា​ប្អៀរ​ ។​
លោក​អធិការ​នគរ​បាល​ស្រុក​រលា​ប្អៀរ​បាន​ឱ្យ​ដឹង​ថា​ បុរស​រង​គ្រោះ​ឈ្មោះ​ ហេង​ ថេន​ អាយុ​២៦​ឆ្នាំ​ ជា​កសិករ​ រស់​នៅ​ភូមិ​ព្រៃ​លាក់​នាង​ ឃុំ​ជ្រៃ​បាក់​ ស្រុក​រលា​ប្អៀរ​ មាន​ប្រពន្ធ​ឈ្មោះ​ ចាន់​ សុភា​ អាយុ​២៨​ មាន​កូន​២​នាក់​ ជា​កម្ម​ការិនី​រោង​ចក្រ​កាត់​ដេរ​ ។​ លោក​បាន​បន្ត​ថា​ បើ​ទោះ​បី​ពេល​នេះ​មិន​ស្គាល់​ជន​ដៃ​ដល់​ក៏​ពិត​មែន​ ប៉ុន្តែ​គេ​បាន​ដាក់​ការ​សង្ស័យ​លើ​ឈ្មោះ​ ទុយ​ ឌី​យ៉ា​ម៉ង់​ អាយុ​២៦​ឆ្នាំ​ រស់​នៅ​ភូមិ​អូរ​រោង​ ឃុំ​ជ្រៃ​បាក់​ ស្រុក​រលា​ប្អៀរ​ ដែល​ពេល​នេះ​កំពុង​រត់​គេច​ខ្លួន​ ។​
បុរស​រង​គ្រោះ​និយាយ​ថា​ ក្នុង​ពេល​កើត​ហេតុ​ រូប​គាត់​កំពុង​ផឹក​ស្រាបៀរ​ជុំ​គ្នា​ជាមួយ​មិត្ត​ភក្តិ​២​នាក់​ទៀត​នៅ​ ក្នុង​តៀម​លក់​ដូរ​ ស្រាប់​តែ​ជន​ល្មើស​ដើរ​មក​ពី​ក្រោយ​ខ្នង​ទាញ​កាំបិត​ចិត​ត្នោត​កាប់​មក​លើ​ ក្បាល​គាត់​តែ​ម្តង​ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​លើ​ក្បាល​ចំនួន​៦​កាំបិត​ និង​ស្មា​ខាង​ឆ្វេង​១​កាំបិត​ ។
បុរស​រង​គ្រោះ​បន្ត​ទៀត​ថា​ ជន​ល្មើស​រូប​នោះ​គាត់​មិន​ដែល​ស្គាល់​គ្នា​ពី​មុន​មក​ទេ​ ហើយ​ក៏​ពុំ​ដែល​មាន​គំនុំ​អ្វី​ពី​មុន​មក​ដែរ​ ។​ សមត្ថ​កិច្ច​នគរ​បាល​ស្រុក​រលា​ប្អៀរ​បាន​ឱ្យ​ដឹង​ថា​ ក្រោយ​ពេល​កើត​ហេតុ​ ជន​ល្មើស​បាន​រត់​គេច​ខ្លួន​បាត់​ពី​មូល​ដ្ឋាន​ ។ ក្នុង​ករណី​នេះ​ សមត្ថ​កិច្ច​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ស្នង​ការ​នគរ​បាល​ខេត្ត​ ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិ​វិធី​ច្បាប់​ ៕

បុរស​ស្រវឹងស្រា​គិត​ខ្លី​ចង​ក​ធ្វើ​អត្តឃាត​


news28-06-2013-i-fullសៀមរាប ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​បាន​អ្នកភូមិ​ប្រទះឃើញ​ចងក​សម្លាប់​ខ្លួន​ ជាមួយ​ខ្សែ​គោ​ទៅ​និង​ដើម​កន្សែង​ស្លាប់​នៅក្នុង​ព្រៃ​ឆ្ងាយ​ពី​ភូមិ​ចំងាយ​ មួយ​គីឡូម៉ែត្រ​ពី​ផ្លូវជាតិ។​
      ហេតុការណ៍ ​នេះ​កើតឡើង​កាលពី​អំឡុង​ម៉ោង៤​ទៀបភ្លឺ​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ​២០១៣ ក្នុង ភូមិ ត្រាច​ជ្រុំ សង្កាត់​អំពិល ក្រុង​សៀមរាប។ បើ​តាម​សំដី​របស់​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹង​ថា សព​ដែល​ធ្វើ អត្តឃាត​ដោយ​ខ្លួនឯង​នេះ​មានឈ្មោះ គុយ គា ហៅ​ពោត អាយុ ៥៣​ឆ្នាំ ជា​បុរស​ពោះ ម៉ាយ ​មានកូន ៨​នាក់ ប្រុស ៣ ស្រី ៥​នាក់។ សមត្ថកិច្ច​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា សព​​ត្រូវ​បាន​ក្រុម​គ្រួសារ​ធ្វើពិធី​នៅ​នឹង​កន្លែង​កើតហេតុ​ភ្លាមៗ បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួចរាល់។​ប្រភព​ពី​ ប្រជាពលរដ្ឋ​ជិតខាង​បាន​និយាយ​ថា សព​នេះ​ស្លាប់​ដោយសារ​តែ​មាន​ជំងឺ​សរសៃ​​ប្រសាទ ហើយ​កូនៗ​របស់​គាត់​បាន​ទិញ​ថ្នាំ​ឲ្យ​លេប​ជាប្រចាំ ប៉ុន្តែ​គាត់​តម​ស្រា​មិនបាន​ទើប​ផឹក​យូរៗ​ទៅ បណ្ដាល​ឲ្យ​ភ្លេចភ្លាំង​រហូត​ដើរទៅ​ចងក​ធ្វើ​អត្តឃាត​ដោយ​ខ្លួនឯង​យ៉ាង​ ដូច្នេះ៕

រថ​យន្ត​រ៉េន​រ៉ូ​វែរ​ជន​ជាតិ​ចិន​បើក​បុក​ម៉ូតូSL របួស​ធ្ងន់​ស្រា​ល​ ២នាក់​


រាជ​ធានី​ភ្នំពេញ​ ៖ នារី​ម្នាក់​បាន​រង​របួស​ធ្ងន់​ និង​បុរស​ម្នាក់​របួស​ស្រាល​ ខណៈដែល​អ្នក​ទាំង​​២​ ជិះ​ម៉ូតូSL ១គ្រឿង​ ពណ៌​ទឹក​ប្រាក់​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​សុធា​រស​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ លុះ​មកដល់​ចំណុច​មុខ​អគារ​រ៉ូយ៉ាល់​ភ្នំពេញ​ ក៏​ត្រូវ​រថ​យន្ត​រ៉េន​រ៉ូ​វែរ​ ១គ្រឿង​ ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ 2W-3315 បើក​ដោយ​បុរស​ជន​ជាតិ​ចិន​ម្នាក់​ ក្នុង​ទិស​ដៅ​បញ្រ្ចាស់​ទិស​គ្នា​ បុក​ចំ​ពី​មុខ​ពេញ​ទំហឹង​តែ​ម្តង​ ។
 ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៩​ និង​ ៤៥នាទី​ យប់​ថ្ងៃទី​២៧​ មិថុនា​ ២០១៣​ មុខ​អគារ​រ៉ូយ៉ាល់​ភ្នំពេញ​ ស្ថិត​ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការ​មន​ ។ ក្រោយ​កើត​ហេតុ​ នារីរង​គ្រោះ​ត្រូវ​ដឹក​តាម​រ៉ឺម៉ក​ម៉ូតូទៅ​សង្រ្គោះ​នៅមន្ទីរ​ពេទ្យ​ ចំណែក​ម៉ូតូ និងរថ​យន្ត​ ត្រូវ​សមត្ថ​កិច្ច​ធ្វើ​ការ​វាស់​វែង​យក​ទៅរក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរ​ បាល​ខណ្ឌ​ចំការ​មន​ ដើម្បី​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​ ៕





តុលាការ​បាន​ដោះលែង​ប្រពន្ធ ​និង ​កូនៗ​ដែល​បាន​ដក​កាំភ្លើង​ពី​ឪពុក​



tithya-28-d-fullភ្នំពេញ ​ ៖ ​ម្តាយ និង កូនប្រុស​២​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា​បាន​ប្រើ​ ហិង្សា​លើ​ប្រពន្ធចុង ​និង ​ប្រើ​អាវុធ​ភ្ជង់​គំរាម​រក​សម្លាប់​ឪពុក​បាន​ត្រូវ​ចៅក្រម​ស៊ើបសួរ​ សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​កាលពី​រសៀល​ថ្ងៃទី​២៧ ​ខែមិថុនា​ ឆ្នាំ​២០១៣ ​មិន​ឃុំខ្លួន ​តែ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាមផ្លូវ​តុលាការ​។​
ចំពោះ​មូលហេតុ​ដែល​ តុលាការ​សម្រេច​មិន​ឃុំខ្លួន​នេះ​បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ពុំ​មាន​ភស្តុតាង​ច្បាស់លាស់​ដើម្បី​ដាក់បន្ទុក​លើ​ជនជាប់ចោទ​ទាំង​៣​នាក់​ នោះ​ទេ ​ហើយ​អ្នក​ប្តឹង​គឺជា​ប្តី និង ជា​ឪពុក​របស់​ជន​ត្រូវ​ចោទ​ដែល​ចេញមុខ​មក​ប្តឹង​ជំនួស​ប្រពន្ធចុង​ក្នុង​ខណៈ ​ពេល​ដែល​ដើម បណ្តឹង​នេះ​មានមុខ​ងារ​ជា​ប៉ូលិស​ដែល​ជះឥទ្ធិពល​អាក្រក់​ដល់​ដំណើរការ​ស៊ើប​ អង្កេត​រ​បស់​មន្ត្រី នគរបាល​យុត្តិធម៌ ​ជាពិសេស​ប្រពន្ធចុង​ពុំ​មាន​ភស្តុតាង​ណា​បញ្ជាក់​អំពី​ការ​បាន​រង​របួស​ដោយ ​សារ អំពើ​ហិង្សា​នេះ​ទេ​។​ប្រភព ​ដដែល​បាន​បញ្ជាក់​ថា ដោយឡែក​ក្នុង​ចម្លើយ​នៅ​ដំណាក់កាល​តុលាការ ជន​ត្រូវ​ចោទ​បាន​បំភ្លឺ​ថា នៅ​ថ្ងៃ​កើតហេតុ​គេ​ឃើញ​ឪពុក​ដក​កាំភ្លើង​ភ្ជង់​ម្តាយ ហើយ​ខ្លួន​ស្ទុះ​ទៅ​អោប​ពី​ក្រោយ ពេលនោះ​ប្អូនប្រុស​ដណ្តើម​កាំភ្លើង​ពី​ឪពុក រួច​ស្ទុះ​ចេញ​មក​ក្រៅ ​ហើយ​ឪពុក​ក៏​រត់​មក​តាម​ដណ្តើម​កាំភ្លើង​នេះ​យក​មក​វិញ គាប់​ជួន​សមត្ថកិច្ច​ប៉ូលិស​មកដល់​តែម្តង​។​
​ ​យោង ​តាម​ចម្លើយ​នេះ​សបញ្ជាក់​ឲ្យ​ឃើញថា ជន​ត្រូវ​ចោទ​មិនបាន​ដណ្តើម​កាំភ្លើង​យកទៅ ភ្ជង់​ក្នុង​បំណង​បាញ់សម្លាប់​ឪពុក​ដូច​ការចោទប្រកាន់​នេះ​ទេ ហើយ​ជា​ពេ​សេស​កូនប្រុស​ទាំង​២ កំពុង​ជាប់​រៀនសូត្រ​ថែម​ទៀត​ផង​។ ជន​ត្រូវ​ចោទ​ទាំង​៣​នាក់​នេះ​មានឈ្មោះ ចាន់ សុភា ភេទ​ស្រី អាយុ​៤០​ឆ្នាំ និង កូនប្រុស​ឈ្មោះ គួ​យ សុខ​ឃុន អាយុ​១៦​ឆ្នាំ បាន​ត្រូវ​លោកស្រី ស៊ី វ​ណ្ណី ព្រះ​រាជ​អាជ្ញា​រង​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​។ ចំណែក​កូនប្រុស​ម្នាក់ទៀត​ឈ្មោះ គួ​យ សុខ​ខេង អាយុ​១៨​ឆ្នាំ បាន​ត្រុ​វ​ចោទប្រកាន់​ពី​បទ ប៉ុនប៉ង​ឃាតកម្ម រួច​បញ្ជូន​សំណុំរឿង​ទៅ​ឲ្យ​ចៅ​ក្រម​ស៊ើប​សួរ​ដើម្បី​ចាត់ការ​បន្ត​ តាមច្បាប់​។​អង្គហេតុ​ដែល​នាំ​ឲ្យ​មានការ​ចោទប្រកាន់​នេះ​បាន​កើតឡើង​កាលពី​យ់​ប​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៣ នៅមុខ​ផ្ទះ​លេខ​១៨A ផ្លូវ ​បេតុង ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ​ក្នុង​ខ​ណៈ​ពេល​ដែល​ឈ្មោះ គួ​យ សុខា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​ប៉ូលិស​ប៉ុស្តិ៍​សង្កាត់​ឃ្មួញ​ត្រូវជា​ប្តី និង ឪពុក​របស់​ជន​ត្រូវ​ចោទ​បាន​ដឹក​ប្រពន្ធក្រោយ​ធ្វើដំណើរ​តាមផ្លូវ​ក៏​ប្រទះ​ នឹង​ប្រពន្ធដើម និង កូនប្រុស​២​នាក់ ស្ទាក់​ព្រួត​វាយ​ប្រពន្ធ ក្រោយ​ដេក​ដួល​លើ​ដី​។ ​ភ្លាម​នោះ​កូនប្រុស​ទាំង​២​នាក់ បាន​ស្ទុះ​មក​ដណ្តើម​កាំភ្លើងខ្លី​K59 ដែល ​សៀត​នៅ​ចង្កេះ​យក​មក​អា​ម៉េ​បញ្ចូល​គ្រាប់​ តែ​គ្រាប់​ចូល​មក​ស៊ុ​ហ្វ​បាញ់​មិន​ផ្ទុះ​ ហើយ​បុរស​ជា​ឪពុក​ក៏បាន​ទាក់ទង​ឲ្យ​ប៉ូលិស​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​ពួកគេ​ ទាំង៣​នាក់​តែម្តង​។​នៅ ​ចំពោះ​មុខ​សមត្ថកិច្ច​ឈ្មោះ ចាន់ សុភា បាន​បញ្ជាក់​ថា ​ខ្លួន​ពិតជា​បាន​វាយតប់​លើ​ស្ត្រី​ជាប្រពន្ធក្រោយ​មែន តែ​បុរស​ជា​ប្តី​បាន​ដក​កាំភ្លើង​ខ្លី​ម៉ាក K59 ពី ​ចង្កេះ​ភ្ជង់​មក​លើ​រូប​គាត់ ​ទើប​កូនប្រុសស្ទុះ​មក​ចាប់​ក្រៀក​ដក​យក​កាំភ្លើង​ចេញ​។ ដោយឡែក​ពាក្យ​បណ្តឹង​របស់​ប្រពន្ធដើម​ឈ្មោះ​ ចាន់​ សុ​ផា ដែល​បាន​ប្តឹង​​ប្តី​ឈ្មោះ គួ​យ ​សុខា​ កាលពី​ឆ្នាំ​២០១២ កន្លងទៅ​ពី​បទ​ លួចលាក់​មាន​ស្រី ជេរ​ប្រមាថ​ និង ​គំរាម​សម្លាប់ ​នៅ​សមត្ថកិច្ច​ប៉ូលិស​ពុំ​ទាន់​ឃើញ​មាន​ចំណាត់ការ​ណាមួយ​នៅឡើយ​ទេ​។​ក្នុង ​ពាក្យ​បណ្តឹង​បាន​បញ្ជាក់​ថា​ឈ្មោះ គួ​យ​ សុខា ​បាន​លួចលាក់​មាន​ស្រី និង ​បាន​រួម​រស់ ជាមួយ​នាង​ដោយ​ចោល​នាង​ជា​ប្រពន្ធ និង កូនៗ​៤​នាក់ ហើយ​បាន​ជេរប្រមាថ​បង្កជម្លោះ​វាយតប់ និង កូនៗ​ឥត​ល្ហែ ហើយ​ធ្លាប់​ដក​កាំភ្លើង​ភ្ជង់​គំរាម​សម្លាប់ចោល និង បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​អស់ ជាច្រើនលើក​មក​ហើយ​៕

ប្រភព ៖​ កម្ពុជាថ្មី


ម៉ូតូ​ ២គ្រឿង​ បុក​គ្នា​រួច​ខ្ទាត​ទៅ​ប៉ះ​រថ​យន្ត​កូរ៉ូឡា​ ១គ្រឿង​ បុរស​ម្នាក់​រង​របួស​ធ្ងន់​


រាជធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់​ ខណៈ​ដែលគាត់​ជិះ​​ម៉ូតូ​វីវ៉ា​ ១គ្រឿង​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ កណ្តាល​ 1A-8675 ធ្វើ​ដំណើរ​តាម​ផ្លូវ​សុធា​រស​ ក្នុង​ទិស​ដៅ​ពី​ត្បូង​​ទៅ​ជើង​​ លុះ​មកដល់​ចំណុច​ក្បែរ​ស្ថាន​ទូត​រុស្ស៊ី​ ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​សង់​ឌ្រីម​ ១គ្រឿង​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1AK-8351 ជិះ​ដោយ​បុរស​ម្នាក់​ បណ្តាលឱ្យ​ម៉ូតូ​ឌ្រីម​ខ្ទាត​ទៅ​ប៉ះ​ជាមួយ​រថ​យន្ត​កូរ៉ូឡា​ ១គ្រឿង​ទៀត​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2L-8087 ​​រថ​យន្ត​ខូច​ខាត​បន្តិច​បន្តួច​ ។
ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលាម៉ោង​ ៩​ និង​ ៣០​នាទី​ យប់​ថ្ងៃទី​២៧​ មិថុនា​ ២០១៣​ ក្បែរ​ស្ថាន​ទូត​រុស្ស៊ី​ ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការ​មន​ ។ ក្រោយ​កើត​ហេតុ​ ជន​រង​គ្រោះ​ត្រូវ​បញ្ជូន​ទៅគ្លីនិក​ឯក​ជន​ ចំណែក​ម៉ូតូ​ទាំង​ ២គ្រឿង​ ត្រូវ​សមត្ថ​កិច្ច​ជំនាញ​ធ្វើ​ការ​វាស់​វែង​យកទៅរក្សា​ទុក​នៅ​អធិការ​ដ្ឋាន​ នគរ​បាល​ខណ្ឌ​ចំការ​មន​ ដើម្បី​ធ្វើ​ការ​ដោះស្រាយ​ ៕



 ប្រភព​​ ៖​ កោះសន្ដិភាព

បុរស​ប្រមឹក​បើក​រថយន្ត​ហោះ​បុក​ជញ្ជាំង​របង​ផ្ទះ​អ្នក​ស្រុក​រង​របួស​ធ្ងន់ធ្ងរ​


Rith-28-06-13-d-fullប៉ោយប៉ែត ​ ​៖​ ​តៃកុង​រថយន្ត​ប្រមឹក​ម្នាក់​ស្រវឹង​ស្ពឹក​មុខ​លែង​ដឹង​ខ្លួន​ទៅ​ហើយ​នោះ​ បាន​បើក​រថយន្ត​ហោះ​ទៅ​បុក​ជញ្ជាំង​របង​ផ្ទះ​អ្នក​ស្រុក​បណ្ដាល​ឲ្យ​រង​របួស ​ធ្ងន់​ខ្លួន​ឯង​តែ​ម្ដង​ទៅ​។​
ក្នុង ​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរ​នេះ​ គឺ​បាន​កើត​ឡើង​នៅ​ក្នុង​ម៉ោង​៨​នឹង​៣០​នាទី​យប់​ក្នុង​ថ្ងៃ​ទី​២៧ ​ខែ​មិថុនា ​ឆ្នាំ​២០១៣ ​នៅ​ចំណុច​ភូមិ​មិត្តភាព​ សង្កាត់​ប៉ោយប៉ែត​ ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ ​ខណៈ​ដែល​ជន​បង្ក​បាន​បើក​រថយន្ត​ចេញ​ពី​ទិស​ខាង​កើត​ទៅ​លិច​រួច​គេច​ពី​ ម៉ូតូ​កង់​បី​ ហើយ​រេ​ចង្កូត​ទៅ​ព្រលះ​នឹង​ជញ្ជាំង​ថ្ម​ផ្ទះ​អ្នក​ស្រុក​តែ​ម្ដង​បណ្ដាល​ ឲ្យ​ខូច​មុខ​រថយន្ត​ទាំង​ស្រុង​ និង​ម្ចាស់​រង​របួស​ធ្ងន់ធ្ងរ​ទៀត​ផង​។​
នៅ ​កន្លែង​កើតហេតុ​គេ​បាន​បញ្ជាក់​ថា​ បុរស​ប្រមឹក​នោះ​ឈ្មោះ​ ថា ​អាយុ​៤៥​ឆ្នាំ​ រស់​នៅ​ភូមិ​កើត​ហេតុ​ខាង​លើ​។ ​សាក្សី​បន្ត​ទៀត​ថា ​រថយន្ត​របស់​ជន​ប្រមឹក​នោះ​ជា​ប្រភេទ​រថយន្ត​កាម​រី​ពណ៌​ស្លាប​ក្អែក ពាក់​ស្លាក​លេខ​ ប​.​ប ២A១៨២២ ​ចង្កូត​ស្ដាំ​ត្រូវ​បាន​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ ហើយ​ក្រោយ​ពេល​កើត​ហេតុ​រួច​តៃកុង​រថយន្ត​ខាង​លើ​បាន​រត់​ចោល​រថយន្ត​តែម្ដង ​។ ​សាក្សី​បាន​បន្ត​ទៀត​ថា​ រថយន្ត​របស់​ជន​ប្រមឹក​នោះ​ត្រូវ​បាន​ប៉ូលិស​-​ប៉េអិម ​ដណ្ដើម​គ្នា​យក​ទៅ​ចាត់​ការ​ តែ​មន្ត្រី​ប៉ូលិស​គ្មាន​នរណា​ម្នាក់​យក​រថយន្ត​បង្ក​ហេតុ​នោះ​ទៅ​ដោះ​ស្រាយ ​តាម​នីតិវិធី​ច្បាប់​ឡើយ ​បែរ​ជា​ត្រូវ​លោក​ប៉េអិម​អូស​យក​ទៅ​បន្ទាយ​ភ្លាមៗ​ខណៈ​ពេល​នេះ​ប៉េអិម​រង​ ចាំ​ការ​ចូល​ខ្លួន​របស់​ម្ចាស់​រថយន្ត​ដើម្បី​ដោះ​ស្រាយ​ទៅ​តាម​ផ្លូវ​ ច្បាប់​៕​

រថ​យន្ត​BMW បើក​បុក​ម៉ូតូវ៉េវ​ របួស​ធ្ងន់​១​


រាជ​ធានី​ភ្នំពេញ​ ៖ ​រថ​យន្ត​BMW ១គ្រឿង​ ពណ៌​ស​ អត់​ចាំ​ស្លាក​លេខ​ បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២៦៥​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅជើង​ លុះ​មក​ដល់​ចំណុច​មុខ​ហាង​ស្លឹក​តើយ​ហូម​ ផ្លូវ​ចូល​​ផ្សារ​សំណង់​១២​ ក៏​បាន​ជ្រុល​ទៅ​បុក​ម៉ូតូវ៉េវ​ ១គ្រឿង​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ កំពង់​ចាម​ 1E-7894 ជិះ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​បញ្រ្ចាស់​គ្នា​ បណ្តាលឱ្យ​ម្ចាស់​ម៉ូតូ​​រង​របួស​ធ្ងន់​ ហើយ​រថ​យន្ត​បង្ក​បានបើក​រត់​គេច​បាត់​ ។
ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៨​ និង​ ៥០​នាទី យប់​ថ្ងៃទី​២៧​ មិថុនា​ ២០១៣​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ល្អក់​ទី៣​ ខណ្ឌ​ទួល​គោក​ ។ ក្រោយ​កើត​ហេតុ​ ជន​រង​គ្រោះ​ត្រូវ​បា​នបញ្ជូន​ទៅ​សង្រ្គោះ​នៅ​គ្លី​និក​ឯក​ជន​ ចំណែក​ម៉ូតូ​ត្រូវ​សមត្ថ​កិច្ច​ប៉ុស្តិ៍​ទឹក​ល្អក់​ទី​៣​ យក​ទៅ​រក្សា​ទុក​ ៕


សង្ស័យ​ជម្លោះ​រឿង​ស្រី​ស្នេហ៍​មនុស្ស​ម្នាក់​ត្រូវ​គេ​ចាក់​ចំនួន​ពីរ​ដែក​ឆាប​ស្លាប់​


Rith-28-06-13-c-fullព្រះសីហនុ​ ​៖​ ​យុវជន​ម្នាក់​បាន​ស្លាប់​បាត់​បង់ជីវិត​នៅ​ពេល​គេ​ដឹក​ទៅ​ធ្វើ​ការ​សង្គ្រោះ​បន្ទាន់​នៅ​គ្លីនិក​ឯកជន​សេ​តេ​(CT)​ ខណៈ​ពេល​ជនរងគ្រោះ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ម្នាក់​បាន​យក​ដែកឆាប​មុខ​ស្រួច​មក​ចាក់​សម្លាប់​កាល​ពី​យប់​រំលង​អធ្រាត្រ​ថ្ងៃ​ទី​28​ ខែ​មិថុនា​ ឆ្នាំ​2013​ នៅ​ក្នុង​ហាង​កា​រ៉ា​អូ​ខេ​សប្បាយៗ​នៅ​តំបន់​ភូមិ​ថ្មី​ស្ថិត​នៅ​ក្រុម​ទី​8​ ភូមិ​3 ​សង្កាត់​លេខ​3​ ក្រុងព្រះសីហនុ ​ ខេត្ត​ព្រះសីហនុ​។​ ជន​រងគ្រោះ​ត្រូវ​បាន​គូទំនាស់​យក​ដែក​ឆាប​ចាក់​ទម្លុះ​ចុង​ដង្ហើម​មួយ​ កន្លែង ​និង​ចាក់​រយះ​ចង្កា​មួយ​កន្លែង​។
ករណីនេះ ​គេ​សង្ស័យ​ថា​អាច​ផ្ដើម​ឡើង​ដោយ​សារ​ទំនាស់​រឿងស្រី​ស្នេហ៍​ហើយ​ការ​ស្លាប់ ​នេះ​មិន​ជាប់​ពាក់ព័ន្ធ​និង​រឿង​នយោបាយ​នោះ​ទេ​។​ ក្រោយ​ពេល​កើត​ហេតុ​ជន​សង្ស័យ​ជា​ឃាតករ​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល​មុន​ ពេល​ក្រុម​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​ដល់​ទី​តាំង​កើតហេតុ​។ ​ប៉ូលិស​មូលដ្ឋាន​បាន​និយាយ​ថា​ ជន​រងគ្រោះ​មានឈ្មោះ ​ទ្រី​ ឆក​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ ​មាន​ស្រុក​កំណើត​ភូមិ​ថ្ម​ស ​ឃុំ​ថ្ម​ស​ ស្រុក​បុទុមសាគរ​សាគរ​ ខេត្តកោះកុង ​ដែល​បច្ចុប្បន្ន​នេះ​ស្នាក់​នៅ​ភូមិ​៣​សង្កាត់​លេខ​៣ ​​ក្រុង​ព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​។​ មិន​មាន​សាក្សី​ណា​អះ​អាង​ថា​បាន​ឃើញ​ហេតុការណ៍​និង​សកម្មភាព​ចាក់​សម្លាប់​ ជន​រងគ្រោះ​ខាង​លើ​នេះ​ទេ​។ ​ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ពេល​នេះ​សមត្ថកិច្ច​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ ខេត្ត​ព្រះសីហនុ​កំពុង​តែ​ធ្វើ​ការ​ស្រាវជ្រាវ​ដើម្បី​វែក​មុខ​ជន​សង្ស័យ​យក ​មក​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់​។​ បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​ តាម​ប្រពៃណី​ហើយ​ផង​ដែរ​៕​

រលំ​ដើមឈើ​​សង្កត់​រថយន្ត​ ២គ្រឿង​ និងម៉ូតូ​ ១​គ្រឿង​ នៅ​សង្កាត់​ទឹក​ល្អក់​ទី​៣


រាជធានី​ភ្នំ​ពេញ​៖ រថយន្ត​ម៉ាក​កាមរី​បា​ឡែន​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​2G 8072 និង រថយន្ត​ដឹក​ទឹកកក ព្រម​ទាំង​ម៉ូតូ​មួយ​គ្រឿង​​បាន​​រងកា​រខូច​ខាត​ដោយ​ត្រូវ​ដើ​មឈើ​រលំ​ សង្កត់​លើ ខណៈឈប់​រង់ចាំ​ ពេល​ក្បួន​ដង្ហែ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មក​ដល់ ដែល​ហេតុ​កា​រណ៍​នេះ​បាន​កើតឡើងកាលពី​វេលា​ម៉ោង​៣និង៣០នាទី​រសៀល​ថ្ងៃទី​២៧ មិថុនា ២០១៣ នៅ​ផ្លូវ​២៦១ កែង​ផ្លូវ​ទេពផន សង្កាត់​ទឹក​ល្អក់​ទី​៣ ខណ្ឌ​ទួលគោក ។ ទោះ​បី​បែប​ណា​ករណី​នេះ​ពុំ​បណ្តាល​ឱ្យ​នរណាម្នាក់​រងរបួស​នោះឡើយ ។
តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹងថា មុន​ពេល​កើត​ហេតុ​ រថយន្ត​ខាង​លើធ្វើ​ដំណើរ​ តាម​ផ្លូវ​២៦១ពី​ត្បូង​ទៅ​ជើង​ លុះ​​មក​ដល់​ចំណុច​កើត​ហេតុ ដោយសា​រ​ក្បួន​​ដង្ហែ​គណបក្ស​សង្គ្រោះ​ជាតិ​មក​ដល់ សមត្ថកិច្ច​ក៏​បានឱ្យ​ឈប់​ដើម្បី​សម្រួល​ចរាចរណ៍​​ បញ្ចៀសការកកស្ទះ​ ស្រាប់​តែមាន​​ដើម​ឈើ​ដួល​រលំ​សង្កត់​លើ​តែ​ម្តង​ ។



លួច​រថយន្ត​ពី​ខណ្ឌ​ពោធិ៍​សែន​ជ័យ​មក​ជាប់អន្ទាក់​នគរ​បាល​ខណ្ឌដង្កោ​




news28-06-2013-d-fullភ្នំពេញ ​៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​ពីរ​នាក់​ត្រូវ​បាន​នគរបាល​ខណ្ឌដង្កោ ចាប់​ក្របួច​ជាប់ បន្ទាប់ពី​ជនសង្ស័យ​ទាំងពីរ​នាក់​ខាង​លើ​នេះ​បាន​ធ្វើ​សកម្មភាព​លួច​រថយន្ត​ កូរ៉ូឡា ពី​ភូមិសាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ប៉ុន្តែ​ខណៈ​ជួប​កំលាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃ​ស​ចុះ​ល្បាត ជនសង្ស័យ​ទាំង​ពីរ​នាក់​នោះ បាន​បើករថយន្ត​ត្រឡប់​ក្រោយ​យ៉ាង​លឿន ក៏​ជ្រុល​ចង្កូត​ក្រឡាប់​ធ្លាក់​ចូល​ទឹក​ប្រឡាយ​ស្ពាន​ទួល​ពង្រ ផ្ងារ​ជើង​រថយន្ត​ឡើងលើ ហើយដោយ​ឃើញ​ដូច្នេះ​កម្លាំង​សមត្ថកិច្ច​ក៏​ស្រ​វ៉ា​ស្ទុះ​ទៅ​ជួយ​ទាញ​ អ្នកបើកបរ​ឡើងគោក ស្រាប់តែ​អ្នកបើកបរ​រូប​នេះ បាន​ឆ្លៀត​ឱកាស​រត់​គេច​ខ្លួន​បាត់​ស្រមោល។ ដោយ​ស្ថាន​ភាព​ខុសប្រក្រតី​បែបនេះ​សមត្ថកិច្ច​ក៏​ឃាត់​បុរស​ម្នាក់ទៀត​ក្នុង ​រថយន្ត ហើយ​ពេល​សួរនាំ​ក៏​ធ្លាយ​រឿង​លួច​រថយន្ត​នៅ​សង្កាត់​ចោមចៅ​។​
ករណីនេះ ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៤​ទៀបភ្លឺ​ឈាន​ចូល​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៣ នៅ​ចំណុច​ទឹក​ប្រឡាយ​ស្ពាន​ទួល​ពង្រ ស្ថិត​ក្នុង​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។​សមត្ថកិច្ច​ប្រាប់​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ ឡុង លី​ហេង ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់នៅ​ផ្ទះ​ជួល​ម្តុំ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មាន​ស្រុកកំណើត​នៅ​ស្រុក​ស្អាង ខេត្តកណ្តាល។
ដោយឡែក ​ជនសង្ស័យ​ម្នាក់ទៀត​ដែល​គេចខ្លួន​មានឈ្មោះ វិបុល ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​អ្នកបើកបរ​។ ចំណែក​ជនរងគ្រោះ​ជា​ម្ចាស់​រថយន្ត​ឈ្មោះ ម៉ាន់ វេ​ង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ​ផ្ទះ​ជួល​ភូមិ​ត្រពាំង​ថ្លឹង ផ្លូវ​វេ​ង​ស្រេង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាត់​រថយន្ត​ម៉ាក កូរ៉ូឡា ពណ៌​ស្ករ​ស៊េរី ១៩៩៣ ពាក់​ស្លាក​លេខ ភ្នំពេញ 2C-2706។ ​ លោក អ៊ុ​ល សំអុល នាយ​ប៉ុស្តិ៍​នគរបាល​ព្រៃ​ស​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​កំលាំង​របស់​លោក​បាន​ចេញ​ល្បាត​ក្នុង​មូលដ្ឋាន លុះ​មកដល់​ចំណុច​ផ្លូវកែង​ក្បែរ​ស្ពាន​ប្រហែល​៥០​ម៉ែត្រ កម្លាំង​របស់​លោក​បាន​ធ្វើការ​ឆែកឆេរ​ម៉ូតូ​១​គ្រឿង ខណៈ​ពេលនោះ​ស្រាប់តែ​ឃើញ រថយន្ត​កូរ៉ូឡា​ខាងលើ បើក​មកពី​កើតមក​លិច​ដោយ​ឆ្លងកាត់​ស្ពាន​ទួល​ពង្រ ចូល​មក​ភូមិ​ប្រការ សង្កាត់​ព្រៃ​ស​។​
លោកនាយ ​ប៉ុស្តិ៍​ព្រៃ​ស​ប្រាប់​បន្ត​ថា ខណៈ​ឃើញ​សមត្ថកិច្ច​រថយន្ត​កូរ៉ូឡា​នោះ​បាន​បើក​ត្រឡប់​ក្រោយ​វិញ​យ៉ាង​លឿន ស្រាប់តែ​ជ្រុល​ចង្កូត​ក្រឡាប់​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ស្ពាន​ទួល​ពង្រ​ ផ្ងារជើង​ឡើងលើ ពេល​ឃើញ​ដូច្នេះ​កម្លាំង​របស់​លោក​ក៏​ជួយ​ស្រង់​សង្គ្រោះ​ដោយ​ដំបូង​មិនទាន់ ​ដឹង​ថា ជា​ចោរលួច​រថយន្ត​នោះ​ទេ​នៅ​ពេល​ដែល​ជួយសង្គ្រោះ​ចេញ​មក​អ្នក​បើក​បរ​បាន​ គេច​បាត់​ នៅ​សល់​តែ​អ្នក​រួម​ដំណើរ​ក៏​ត្រូវ​កម្លាំង​របស់​លោក​ឃាត់ខ្លួន​យក​មក​ សួរនាំ ទើប​ធ្លាយ​ព័ត៌មាន​រឿង​លួច​រថយន្ត​ពី​ខណ្ឌ​ពោធិ៍​សែន​ជ័យ ប៉ុន្តែ​ស្លាក​លេខ​រថយន្ត ត្រូវ​បាន​ក្រុម​ចោរ​កែប្រែ​ទៅជា​ភ្នំពេញ 2O-2700 ទៅវិញ​។​
ទាក់ទង ​ទៅ​នឹង​ករណីនេះ​ដែរ​លោក​វរសេនីយ៍ទោ យឹម សារ៉ាន់ អធិការ​នគរបាល​ខ​ណ្ឌ​ដង្កោ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា រថយន្ត​កូរ៉ូឡា​ខាង​លើ​នេះ ក្រុម​ចោរ​បាន​លួច​ពី​ម្តុំ​មុខ​ផ្សារ​ឯករាជ្យ​ផ្លូវ​វេ​ង​ស្រេង សង្កាត់​ចោមចៅ ខណៈ​ដែល​ម្ចាស់​ទុក​នៅមុខ​ផ្ទះ​ចូល​ដេក លុះ​ភ្លេច​ខ្លួន​​ក៏​ត្រូវ​ក្រុម​ចោរ​ធ្វើ​សកម្មភាព​លួច​យក​តែ​ម្តង​។ ​លោក​ប្រាប់​បន្ត​ថា នៅក្នុង​ករណីនេះ​លោក​បាន​បញ្ជា​ឲ្យ​មន្ត្រី​របស់​លោក​ហៅ​ឡាន​ស្ទួ​ច​ទៅ​ ស្ទូច​យក​រថយន្ត​កូរ៉ូឡា​នោះ​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ចំណែក​ជនសង្ស័យ​កំពុង​តែ​ធ្វើ​ការ​សួរនាំ​។​លោក​អធិការ​ខណ្ឌដង្កោ​ប្រាប់​ បន្ថែម​ថា ចំពោះ​ករណីនេះ​លោក​បាន​ប្រគល់​ភារកិច្ច​ទាំងនេះ​ទៅ​ឲ្យ​នគរបាល​ខណ្ឌ​ ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​ទៀត ដោយសារ​ក្រុម​ជនសង្ស័យ​មាន​ករណី​ជាច្រើន​ដែល​ពាក់ព័ន្ធ​នឹង​ការ​លួច​៕

រថយន្ត​ដឹក​​​ក្រណាត់​​​ក្រុម​​ហ៊ុន​​​​សារុំ​​ត្រេ​ឌីង​​បែក​​​កង់​​ក្រោយក្រឡាប់​ចាក់​ក្រណាត់​រាយ​​ពេញ​ផ្លូវ​


ខេត្ត​កណ្តាល៖ រថយន្ត​ម៉ាកគា​ដឹក​កម្ទេច​ក្រណាត់​របស់​ក្រុម​ហ៊ុន​​សារុំត្រេឌីង​បែក​កង់​ ក្រោយ​ បណ្តាល​ឱ្យ​ក្រឡាប់​ចាក់​ក្រណាត់​រាយ​ពាសពេញ​ផ្លូវ កាល​ពី​វេលា​ម៉ោង​១១ព្រឹក​ថ្ងៃទី​២៧ មិថុនា ២០១៣ នៅ​តាមបណ្តោយ​ផ្លូវជាតិ​លេខ​៤​ ស្ថិត​ក្នុង​ភូមិបុរី​កម្មករ ឃុំ​បែក​ចាន ស្រុក​អង្គ​ស្នួល ហើយ​​ហេតុ​ការណ៍​នេះ​មិន​បណ្តាល​ឱ្យ​នរណា​ម្នាក់​រងរបួសនោះ​ទេ ​។
អ្នក​បើក​រថយន្ត​ត្រូវបាន​គេស្គាល់​ឈ្មោះ​ចាន់ សុភី អាយុ​២៧ឆ្នាំ​ ស្នាក់​នៅ​ភូមិ​ព្រៃ​កុដ សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ មិន​មាន​រង​របួសនោះ​ទេ ។  សាក្សី​បាន​ឱ្យ​ដឹង​ថា មុនពេល​កើត​ហេតុ​គេឃើញ​ រថយន្ត​ខាង​លើ​បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ពី​លិច​ទៅ​កើត លុះ​មក​ដល់​ចំណុច​កើត​ហេតុ ស្រាប់​តែ​បែក​កង់​ក្រោយ​២គ្រាប់​លាន់​ដូច​រន្ទះ​​ ធ្វើ​ឱ្យ​រេ​ចង្កូត​ក្រឡាប់​ភីង​តែ​ម្តង ។