រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់
ខណៈដែលគាត់ជិះម៉ូតូវីវ៉ា ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល
1A-8675 ធ្វើដំណើរតាមផ្លូវសុធារស ក្នុងទិសដៅពីត្បូងទៅជើង
លុះមកដល់ចំណុចក្បែរស្ថានទូតរុស្ស៊ី
ក៏បានជ្រុលចង្កូតទៅបុកម៉ូតូសង់ឌ្រីម ១គ្រឿង ពណ៌ខ្មៅ
ពាក់ស្លាកលេខ ភ្នំពេញ 1AK-8351 ជិះដោយបុរសម្នាក់
បណ្តាលឱ្យម៉ូតូឌ្រីមខ្ទាតទៅប៉ះជាមួយរថយន្តកូរ៉ូឡា ១គ្រឿងទៀត
ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L-8087
រថយន្តខូចខាតបន្តិចបន្តួច ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ
បានកើតឡើងកាលពីវេលាម៉ោង ៩ និង ៣០នាទី យប់ថ្ងៃទី២៧ មិថុនា
២០១៣ ក្បែរស្ថានទូតរុស្ស៊ី ក្នុងសង្កាត់ទន្លេបាសាក់
ខណ្ឌចំការមន ។ ក្រោយកើតហេតុ
ជនរងគ្រោះត្រូវបញ្ជូនទៅគ្លីនិកឯកជន ចំណែកម៉ូតូទាំង ២គ្រឿង
ត្រូវសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាន
នគរបាលខណ្ឌចំការមន ដើម្បីធ្វើការដោះស្រាយ ៕
ប្រភព ៖ កោះសន្ដិភាព

