Wednesday, July 17, 2013

កំពង់​ចាម​រៀបចំ​បារខែម​លើក​ដំបូង​ក្រោម​ប្រធាន​បទ “លើក​កម្ពស់ យុវជន​តាម​រយៈ​បច្ចេកវិទ្យា”


ខេត្ត​កំពង់ចាម នឹង​រៀបចំ​កម្មវិធី​បារខែម​លើក​ដំបូង​ក្រោម​ប្រធាន​បទ “លើក​កម្ពស់ យុវជន​តាម​រយៈ​បច្ចេកវិទ្យា” ដែល​នឹង​ប្រព្រឹត្តិ​ទៅ​រយៈ​ពេល ១ ថ្ងៃ​កន្លះ នៅ​សាកលវិទ្យាល័យ​ ជា ស៊ីម​ កំចាយ​មារ សាខា​ខេត្ត​កំពង់ចាម។

កម្មវិធី​បារខែម​ខេត្ត​កំពង់ចាម​ឆ្នាំ ២០១៣ នឹង​នាំ​មក​នូវ​ការ​ជួបជុំ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​កុំព្យូទ័រ, អ្នក​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា (IT) វ័យក្មេង, អ្នក​ដែល​មាន​គំនិត​ថ្មី​ក្នុង​សង្គម, អ្នក​អភិវឌ្ឍ​កម្មវិធី​ទូរសព្ទ និង​វ៉ិបសាយ, អ្នក​បង្កើត​ប្លុក, ម្ចាស់​អាជីវ​កម្ម, សហគ្រិន, អ្នក​ជំនាញ​ផ្នែក​ទីផ្សារ និង​ការ​ទំនាក់​ទំនង, សិស្ស និង​និស្សិត​មក​ពី​សាកល​វិទ្យាល័យ​នានា ដើម្បី​ធ្វើ​ការ​ចែក​រំលែក និង​សិក្សា​នូវ​របក​គំហើញ​បច្ចេកវិទ្យា និង​គំនិត​ច្នៃប្រឌិត​ថ្មីៗ​នៅ​ក្នុង​សង្គម។
កម្ម​វិធី​នេះ​នឹង​ផ្ដល់​នូវ​ផល​ចំណេញ ជា​ច្រើន​សម្រាប់​បុគ្គល ក្រុមហ៊ុន​និង​ស្ថាប័ន​នានា។ នៅ​ក្នុង​កម្ម​វិធី​នេះ អ្នក​ចូលរួម​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ជ្រើស​រើស​របៀបវារៈ និង​ប្រធានបទ​ដែល​ពួក​គេ​ចាប់​អារម្មណ៍​ដោយ​ខ្លួន​ឯង។ របៀបវារៈ​ត្រូវ​បាន​បង្កើត​ឡើង ដោយ​ការ​ដាក់​ស្នើ​ជា​មូលដ្ឋាន​ពី​អ្នក​ចូលរួម, វាគ្មិន និង​អ្នក​ធ្វើ​ការ​ក្នុង​សហគមន៍ ហើយ​ពួក​គេ​រីករាយ​ក្នុង​ការ​បង្ហាញ​ព័ត៌មាន​ទាំង​ឡាយ ដែល​អ្នក​ចង់​បាន និង​អនុញ្ញាត​ឲ្យ​អ្នក​ចូលរួម​ទាំង​អស់ បង្កើត​ទំនាក់​ទំនង​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក និង​ពង្រីក សហគមន៍​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​នៅ​កម្ពុជា។
បារខែម​កំពង់ចាម​ឆ្នាំ ២០១៣ គឺ​ជា​កម្មវិធី ចែករំលែក ចំណេះដឹង​ជុំវិញ​បច្ចេកវិទ្យា និង​តាំង​ពិព័រណ៍​អន្តរជាតិ លើក​ដំបូង​បង្អស់​ នៅ​ខេត្ត​កំពង់ចាម ដែរ​ប្រព្រឹត្តិ​ទៅ​ក្នុង​រយៈពេល​ ១ថ្ងៃ​កន្លះ ចាប់​ពី​ថ្ងៃ ២៤ ដល់ ២៥ សីហា​ខាង​មុខ​នេះ។
ប្រធាន​បទ​ចម្បង​របស់​បារ​ខែម ២០១៣ គឺ “លើក​កម្ពស់ យុវជន​តាម​រយៈ​បច្ចេកវិទ្យា“។ ខណៈ​ដែល​របៀបវារៈ​របស់​បារខែម​កំពង់ចាម​ ត្រូវ​បាន​បង្កើត​ដោយ​អ្នកចូលរួម ហើយ​កម្ម​វិធី​នេះ​ត្រូវ​បាន​បែងចែក តាម​ផ្នែក​ដូច​ខាង​ក្រោម៖
  • -ការ​អភិវឌ្ឍ និង​ច្នៃ​ប្រឌិត​លើ​វ៉ិបសាយ និង​ទូរសព្ទ៖ ចែករំលែក​និង​ពិភាក្សា​អំពី​ការ​អភិវឌ្ឍ​កម្មវិធី​ទូរស័ព្ទ និង​វ៉ិបសាយ​ចុង​ក្រោយ​គេ​បំផុត, បង្ហាញ​របក​គំហើញ​ថ្មីៗ​នៅ​ក្នុង​សង្គម និង​ជួប​ជា​មួយ​អ្នក​អភិវឌ្ឍ​កម្ម​វិធី ដែល​នាំ​អ្នក​ទៅ​កាន់​បច្ចេកវិទ្យា​អនាគត។
  • -បច្ចេកទេស និង​តិចនិក​ការ​អនុវត្ត​លើ​បច្ចេកវិទ្យា៖ ពិភាក្សា​ការ​អនុវត្ត​អំពី​ជំនាញ​បច្ចេកទេស និង​ការ​ស្វែងរក​ដំណោះ​ស្រាយ ជា​មួយ​អ្នក​ដែល​មាន​បទពិសោធន៍​ការងារ​កំពូល​ខាង​ប្រព័ន្ធ​កុំព្យូទ័រ ទូរសព្ទ​ចល័ត, ប្រព័ន្ធ​បណ្ដាញ និង​ម៉ាស៊ីន​មេ​នៅ​ក្នុង​តំបន់​អាស៊ី។
  • -បទពិសោធន៍ ជំនាញ និង​វិជ្ជាជីវៈ៖ ជួប​អ្នក​មាន​បទ​ពិសោធន៍​ជំនាញ ខាង​ឧស្សាហកម្ម បច្ចេកវិទ្យា​ព័ត៌មានវិទ្យា (IT), ទំនាក់​ទំនង​សង្គម​ពាណិជ្ជកម្ម និង​ឱកាស​ការ​ងារ។ ចែក​រំលែក​គម្រោង និង​គំនិត​យោបល់​របស់​អ្នក​ជា​មួយ​ពួក​គេ រួច​ទទួល​យក​នូវ​មតិ​យោបល់​ត្រឡប់​វិញ។
  • -Social Media ទីផ្សារ និង​ទំនាក់ទំនង ៖ សិក្សា​ពី​របៀប​បង្កើត​ទំនាក់​ទំនង​ជា​មួយ​អ្នក​ដទៃ ដោយ​ប្រើ​ឧបករណ៍​បណ្ដាញ​សង្គម​ចុង​ក្រោយ​បំផុត។ ការ​ប្រើ​ប្រាស់​ឧបករណ៍​ទីផ្សារ និង​ទំនាក់​ទំនង​មាតិកា​លើ​បណ្ដាញ សម្រាប់​អង្គភាព​មិន​ស្វែងរក​ប្រាក់​ចំណេញ និង​ពាណិជ្ជកម្ម។ ជួប​ជា​មួយ​អ្នក​បង្កើត​គំនិត​ថ្មី, អ្នក​ឯក​ទេស​ទីផ្សារ និង​អ្នក​ទំនាក់​ទំនង​លើ​បណ្ដាញ​សង្គម ដែល​នឹង​ធ្វើឲ្យ​អ៊ីនធឺណិត ក្លាយ​ទៅ​ជា​ប្រភព​ព័ត៌មាន​អាច​ទុក​ចិត្ត​បាន និង​ជា​ឧបករណ៍​យុទ្ធ​សាស្ត្រ​សម្រាប់​ពាណិជ្ជ​កម្ម និង​អង្គការ​សង្គម​ស៊ីវិល។
សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង
លោក បេ ចន្ត្រា
ប្រធាន​គណៈ​គ្រប់គ្រង​កម្មវិធី​បារខែម
ទូរសព្ទៈ+855 12 316 781 អ៊ីម៉េលៈ chantra.be@gmail.com
លោក អេង វណ្ណៈ
សមាជិក​គណៈកម្មការ​គ្រប់គ្រង
ទូរសព្ទៈ+855 12 305 031​ អ៊ីម៉េលៈ vannak.eng@gmail.com
លោក ជី សុផាត
សមាជិក​គណៈកម្មការ​គ្រប់គ្រង
ទូរសព្ទៈ+855 70​​ 452 523 អ៊ីម៉េលៈ sophatchy@gmail.com

ក្មេង​ស្រី​ស្រស់​ស្អាត​ម្នាក់​ទំនង​ជា​ញៀន​ថ្នាំ​យក​ដុំថ្ម​គប់​ប្រជា​ពល​រដ្ឋ​តាម​ដង​ផ្លូវ​


រាជ​ធានី​ភ្នំ​ពេញ​ ៖ ក្មេង​ស្រី​ម្នាក់​អាយុ​ប្រហែល​ជា​ ១៩​ឆ្នាំ​ មាន​រូប​រាង​​ស្អាត​បាត​ បាន​យក​ដុំ​ថ្ម​គប់​ទៅ​លើ​ប្រជា​ពល​រ​ដ្ឋ​ និង​អ្នក​ធ្វើ​ដំណើរ​ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​កា​លពី​វេលា​ម៉ោង​ ៨ និង​ ៤០​នាទី យប់​ថ្ងៃទី​០៩​ កក្កដា​ ២០១៣​ នៅ​តាម​បណ្តោយ​ផ្លូវ​១៦៣​ កែង​ផ្លូវ​៣៤៨​ ស្ថិត​ក្នុង​សង្កាត់​បឹង​កេង​កង​ទី​៣​ ខណ្ឌ​ចំការ​មន​ ។
ភ្លាម​ៗ​សមត្ថ​កិច្ច​បាន​មក​អន្តរា​គមន៍​ធ្វើ​ការ​សាក ​សួរ​ ហើយ​សន្និ​ដ្ឋាន​ថា​ ក្មេង​ស្រី​នោះ​ ទំនង​ជា​ញៀន​ថ្នាំ​ ឬ​អាច​មាន​ជំងឺ​សសៃ​ប្រសាទ​ បាន​ជា​យក​ដុំ​ថ្ម​គប់​អ្នក​ដំណើរ​ដូច្នេះ​ ។ បើ​តាម​ក្មេង​ស្រី​ខាង​លើ​នាង​និយាយ​ថា​ មូល​ហេតុ​ដែល​នាង​យក​ដុំ​ថ្ម​គប់​លើ​ប្រជា​ពល​រដ្ឋ​ គឺ​នាង​ចង់​ឱ្យ​សមត្ថ​កិច្ច​មក​ចាប់​នាង​យក​ទៅ​ប៉ុស្តិ៍​ ៕


ប្រភព​ ៖ កោះសន្ដិភាព 


Google ត្រៀម ៥០០លាន​ដុល្លារ​ជំរុញ​ទីផ្សារ X Phone បង្ក្រាប Apple និង Samsung


Google ថ្មីៗ​នេះ​ត្រូវ​គេ​រំពឹង​ថា នឹង​ខិតខំ​ជំរុញ​ប្រជាប្រិយភាព​ឱ្យ Moto X កើន​ឡើង​យ៉ាង​ខ្លាំង​បំផុត​ដោយ​​ត្រៀម​​ចំណាយ​ប្រាក់​ប្រមាណ ៥០០លាន​ដុល្លារ​ សម្រាប់​បេសកកម្ម​នេះ។ នេះ​បើ​តាម​សំដី​របស់​អ្នក​តាមដាន​យ៉ាង​ជិត​ស្និត Google ប្រាប់​ទៅ​ព្រឹត្តិបត្រ​ព័ត៌មាន Wall Street Journal។
យោង​តាម​របាយការណ៍​ចុង​ក្រោយ​ពី ABC ឱ្យ​ដឹង​ទៀត​ថា Motorola នឹង​ដាក់​បុគ្គលិក​ថ្មី​ចំនួន ២០០០នាក់​ទៅ​ក្នុង​សង្វាក់​ផលិតកម្ម​ផលិត Moto X នេះ​នៅ​ក្នុង​ទីក្រុង Fort Worth រដ្ឋ Texas។ ការ​នេះ​នឹង​ជួយ​សម្រេច​គោលដៅ​របស់​ក្រុមហ៊ុន បញ្ចេញ​លក់​បាន​ឆាប់រហ័ស​នា​ពេល​ខាង​មុខ។
លោក Dennis Woodside នាយក​ប្រតិបត្តិ Motorola បាន​ប្រកាស​រួច​មក​ហើយ​ថា Smartphone នេះ​នឹង​ចេញ​លក់​នៅ​តាម​ក្រុមហ៊ុន​ចែកចាយ​នៅ​អាមេរិក​ដំបូង​គេ។ Motorola កន្លង​ទៅ​បាន​ព្យាយាម​លក់ Smartphone ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android ដែរ តែ​ហាក់​មិន​កាក់កប​ទាល់​តែ​សោះ តែ​សម្រាប់​ការ​ពួត​ដៃ​បន្ថែម​កម្លាំង​ពី Google លើក​នេះ​ត្រូវ​គេ​រំពឹង​ថា នឹង​ធ្វើ​ឱ្យ Apple ក៏​ដូច​ជា​ Samsung បាន​ភ្លឺ​ភ្នែក​មិន​ខាន។
Smartphone Moto X ដ៏​អាថ៌កំបាំង​ត្រូវ​គេ​រំពឹង​ថា នឹង​មាន​លក់​ដំបូង​នៅ​ក្រុមហ៊ុន​ទូរសព្ទ AT&T, Sprint, T-Mobile និង Verizon Wireless ក្នុង​អំឡុង​ខែ​កញ្ញា-វិច្ឆិកា​ខាង​មុខ។ សារព័ត៌មាន ABC ក៏​បាន​ឱ្យ​ដឹង​ដើម​ខែ​នេះ​ដែរ​ថា X Phone នឹង​បង្ហាញ​រាង​ផ្លូវការ​ជា​មួយ​ជម្រើស​ពណ៌​ផ្សេង​គ្នា​ត្រង់​សម្បក​ខាង​ ក្រោយ។ វា​ដំណើរការ​ដោយ Android 4.2.2 Jelly Bean។
ទូរសព្ទ​ Motorola X (ឬ​​ឈ្មោះ​ពេញ Motorola XT 1056) ត្រូវ​គេ​ជឿ​ថា ​មាន​ទំហំ​អេក្រង់ ៤,៧ អ៊ីញ​ Resolution 720p និង​ CPU ​Snapdragon ល្បឿន 1.7 GHz។ បំពាក់ RAM ទំហំ 2GB និង​មាន​មេម៉ូរី​ម៉ាស៊ីន​ទំហំ 16GB។
Smartphone ដែល​ជា​ការ​រួម​សហការ​គ្នា​រវាង Google និង Motorola គឺ X Phone ថ្ងៃ​នេះ​កាន់​តែ​ច្បាស់​រូបរាង​មែន​ហើយ​ ​ដោយ​​មាន​​បែក​ធ្លាយ​​រូប​ចេញ​ពី​គេហទំព័រ GforGamers ប៉ុន្មាន​សន្លឹក​ខាង​ក្រោម​នេះ៖
 
 

 


 

បុក​រ៉ឺម៉កម៉ូតូ របួសធ្ងន់​យុវជន​ម្នាក់​បាន​ជិះ​ម៉ូតូ Dream C125 បោះពួយ​ដល់​ផ្លូវ​កោង​ជ្រុល​ទៅ​



T-07-11-13-j-fullកណ្តាល ៖ Dream C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ BV-4122 បើក ​នៅ​លើ​បណ្តោយ​ផ្លូវ​លេខ​១៤ ក្នុង ល្បឿន​យ៉ាង​លឿន ពេល​មកដល់​បត់​មុខ​មណ្ឌល​សុខភាព ព្រែក​ទន្លាប់ ក៏​ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ​រ៉ឺម៉ក​ដឹក​កម្មករ​កាត់ដេរ បណ្ដាល​ឲ្យ​ដួល​របួស បាក់​កជើង​ខាងឆ្វេង និង​ដាច់​ម្រាម​កូនដៃ​បាត់​មួយ​
ហេតុការណ៍ ​នេះ កើតឡើង​កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ ២០១៣ វេលា​ម៉ោង​៥​និង​៤៥​នាទី​ល្ងាច នៅមុខ​មណ្ឌល​សុខភាព ព្រែក​ទន្លាប់ ស្ថិត​ក្នុងភូមិ​ព្រែកបាក់ ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្តកណ្តាល​។ បើ​តាម​អ្នក​ឃើញ​ហេតុការណ៍​បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​ម៉ូតូ Dram បើក ​ពី​ទិស​ខាងជើង​ទៅ​ត្បូង​មកដល់​ផ្លូវ​កោង​នេះ​ក៏​ជ្រុល​មក​ខាងឆ្វេង​ដៃ​យ៉ាង ​ខ្លាំង​ក្នុង​ខណៈនោះ​ក៏​មាន​ម៉ូតូ​រ៉ឺម៉ក​ដឹក​កម្មករ រោងចក្រ​កាត់ដេរ ដែល​បើក​ពី​ត្បូង​ទៅ​ជើង (​បញ្ច្រាសទិស​គ្នា​) មកដល់ ​ចំណុច​កើតហេតុ ធ្វើ​ឲ្យ​មានការ​ប៉ះទង្គិច​នោះ​កើតឡើង គាត់​បាន​បន្ថែម​ថា យុវជន​នោះ​ឈ្មោះ​ស៊ឹម​សុ​ផា អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ជា​កូន​កសិករ​ក្រីក្រ ហើយ​បាន​ខ្ចី​ម៉ូតូ​មិត្តភក្ដិ​ជិះ​ទៅ​ក្រៅ​មួយភ្លែត ដល់​ត្រឡប់មកវិញ​ក៏​ជួបនឹង​គ្រោះថ្នាក់។
បន្ទាប់មក ​ជនរងគ្រោះ​ត្រូវ​បាន​ម្តាយ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នៅ​ភ្នំពេញ។ ប្រជាជន​បាន​រិះគន់​ថា បុក​គ្នា​នៅ​ចំ​ពីមុខ​មណ្ឌល​សុខភាព តែ​បែរជា​មណ្ឌល​សុខភាព​នោះ គ្មាន​គ្រូពេទ្យ​ប្រចាំការ ដើម្បី​ជួយសង្គ្រោះ​ជាបឋម​នោះ​ទេ។ ម៉ូតូ​រ៉ឺម៉ក​នឹង​ម៉ូតូ​បង្កហេតុ​ត្រូវ​បាន​ប៉ូលិស​ចរាចរ​ស្រុក​នាំ​យក​ទៅ​ រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​លើកដែក​រង់ចាំ​ដោះស្រាយ៕



ប៉ូលិស​ស្រុក​លើកដែក​បង្ក្រាប​ក្រុម​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន


កណ្តាល ៖ ក្រុម​លក់​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន ដ៏​សកម្ម​នៅក្នុង​តំបន់ អ្នក​លឿង​ត្រើយ​ខាងលិច ត្រូវ​បាន​កម្លាំង​ប៉ូលិស​ស្រុក​លើកដែក​បង្ក្រាប​ចាប់បាន​២​នាក់​រួម​ជាមួយ​ ថ្នាំញៀន រត់​រួច​ចំនួន​៣​នាក់។ ការ​បង្ក្រាប​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៣ វេលា​ម៉ោង​១២​ថ្ងៃត្រង់ នៅ​ក្រោយ​សាលាបឋមសិក្សា​កំពង់ចំលង ស្ថិតនៅ​ក្នុងភូមិ​កំពង់ចំលង ឃុំ​ព្រែក​ទន្លាប់​ស្រុក​លើកដែក ខេត្តកណ្តាល។ តាម​ប៉ូលិស​បាន​បញ្ជាក់​ថា បន្ទាប់ពី​ភ្ជាប់​បាន​នូវ​មុខសញ្ញា ក៏បាន​នាំ​កម្លាំង​ទៅ លោម​ព័ន្ធ​ចាប់​ក្រុម​លក់​ចែកចាយ​និង​ប្រើប្រាស់​ថ្នាំញៀន។
​​​​​​​​​ក្នុង ​ប្រតិបត្តិ​ការណ៍​នេះ​ចាប់បាន​ក្រុម​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​២​ នាក់​រួម​នឹង​វត្ថុ​តាង​ចំណែក​បី​នាក់​ទៀត​បាន​រត់គេច​ខ្លួន។ ជន​២​នាក់​ដែល​ចាប់បាន​នោះ​មាន ១.​ឈ្មោះ ​អៀង សុ​ភ័​ស្ត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​អ្នកលក់​ចែកចាយ​ថ្នាំញៀន រស់នៅ​ភូមិ​កំពង់ចំលង ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្តកណ្តាល ២.​ឈ្មោះ ​សោម ហុង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​អ្នក​ចែកចាយ​និង​ប្រើប្រាស់​ថ្នាំញៀន រស់នៅ​ភូមិ​៥​ឃុំ ព្រែក​ខ្សាយ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។
​ចំណែក​អ្នក​ដែល​រត់​រួច​នោះ​មាន ១.​ឈ្មោះ​ផាន បឿន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ២.​ឈ្មោះ នី សុផា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ អ្នក​ទាំងពីរ​ជា​អ្នក​យក​ថ្នាំញៀន​មក​លក់​ឲ្យ អៀង​សុ​ភ័​ស្ត រស់នៅ​ភូមិ​អំពិល​ទឹក ឃុំ​កំពង់ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល ៣.​ឈ្មោះ តុលា ជា​អ្នក​ចែកចាយ​និង​ប្រើប្រាស់​រស់នៅ​ភូមិ​អ្នក​លឿង​ត្រើយ​ខាងកើត ខេត្តព្រៃវែង។ រួម​នឹង​វត្ថុ​តាង មាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ៤​កញ្ជក់​ធំ ១០​កញ្ចប់​តូច ម៉ូតូ​ម៉ាក​ហ្វី​ណូ គ្មាន​ស្លាក​លេខ ១​គ្រឿង ទូរស័ព្ទ​ដៃ ៣​គ្រឿង ដែកកេះ ១​និង ប្រដាប់ប្រដា ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន។
ឥឡូវ ​ប៉ូលិស​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅកាន់​តុលាការ តាម​ប្រជាជន​រស់នៅ​ម្តុំ​នេះ ដែល​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ថា ឈ្មោះ​អៀង សុ​ភ័​ស្ត​នេះ កាលពីមុន​តែងខ្លួន​ធ្វើជា​ស្រី (​ខ្ទើយ​) ហើយ ​មាន​ពាក់ព័ន្ធ​នឹង​រកស៊ី​ជួញដូរ​ផ្លូវភេទ ធ្លាប់ ល្បួងលួងលោម​ក្មេងស្រី ដែល​ជា​អនីតិជន យក​ទៅ​លក់​ឲ្យ​មេបន​នៅ​ភ្នំពេញ​លុះ​ក្រោយមក​ក្មេងស្រី​នោះ​បាន​រត់​រួចមក​ ស្រុក​វិញ ដោយ​ខ្លាច​ក្មេងស្រី​នោះ ស្គាល់​មុខ ជន​នោះ​បាន​ធ្វើខ្លួន​ជា​ប្រុស​វិញ​ហើយ​ចាប់​រកស៊ី​ជួញដូរ​ថ្នាំញៀន នេះ​រហូតដល់​ប៉ូលិស​ចាប់ខ្លួន៕


ស្រ្តី​ម្នាក់​ត្រូវ​បាន​ប្រទះ​ឃើញ​អង្គុយ​យំ​នៅ​តាម​ផ្លូវ​


រាជ​ធានី​ភ្នំ​ពេញ​ ៖ ស្រ្តី​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អង្គុយ​យំ​ កាល​ពី​វេលា​ម៉ោង​ ១០​ យប់​ ថ្ងៃទី​០៣​ កក្កដា​ ២០១៣​ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១៩២​ កែង​ផ្លូវ​២៥៧​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ល្អក់​ទី៣​ ខណ្ឌ​ទួល​គោក​ ។ នៅ​ពេល​សមត្ថ​កិច្ច​សួរ​នាំ​ ស្រ្តី​ខាង​លើ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ នាង​ឈ្មោះ​ ធារី​ អាយុ​ជាង​​ ២០​ឆ្នាំ​ មូល​ហេតុ​ដែល​អង្គុយ​យំ​នៅ​ទី​នេះ ព្រោះ​បាន​ធ្លាក់​ពី​លើ​ម៉ូតូ​ ហើយ​រលាក​បំពង់​ស៊ី​ម៉ាំង​ ។
នាង​បាន​បន្ត​ថា​ នាង​បាន​តាម​រក​ប្តី​ រួច​ក៏​ឃើញ​ប្តី​នាង​កំពុង​អង្គុយ​អោប​ស្រី​ច្រៀង​ការ៉ា​អូខេ​នៅ​ផ្លូវ​១១២​ ក្នុ​ង​សង្កាត់​ផ្សារ​ដេប៉ូ​ទី១​ ហើយ​បាន​ឈ្លោះ​ប្រកែក​គ្នា​ បន្ទាប់​មក​​ក៏​នាំ​គ្នា​ជិះ​ម៉តូ​ត្រលប់​ទៅ​ផ្ទះ​វិញ​នៅ​ម្តុំ​បឹង​សាឡាង​ ខណៈ​មកដល់​ចំណុច​ខាង​លើ​ នាង​ក៏​បាន​ធ្លាក់​ពី​លើ​ម៉ូតូ​តែ​ម្តង​ទៅ​ ៕






បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​នឹង​ដំបង​ចំ​សៀត​ផ្កា​រង​របួស​ធ្ងន់​


រាជ​ធានី​ភ្នំ​ពេញ​ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​អាយុ​ប្រមាណ​ជាង​ ៦០​ឆ្នាំ​ ខណៈ​ដែល​ដើរ​តាម​ផ្លូវ​ក៏​ត្រូវ​ជន​មិន​ស្គាល់​មុខ​ម្នាក់​វាយ​នឹង​ដំបង​ ចំសៀត​ផ្កា​ឆ្វេងហូរ​ឈាម​ដួល​ផ្កាប់​មុខ​នឹង​ថ្នល់​​របួស​ធ្ងន់ធ្ងរ​​ ត្រូវ​រថ​យន្ត​សាមុយ​ដឹក​​ទៅ​សង្រ្គោះ​​ភ្លាម​ៗនៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ ចំណែក​ជន​សង្ស័យ​បាន​រត់​គេច​ខ្លួន​បាត់​ ។
ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៧ និង​ ១៥​នាទី យប់​ថ្ងៃទី​០៩​ កក្កដា​ ២០១៣​ តាម​បណ្តោយ​ផ្លូវ​លេខ​២១៧​ ម្តុំ​ផ្សារ​សូរិយា​ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី២​ ខណ្ឌ​ដូន​ពេញ​ ។ តាម​សាក្សី​នៅ​កន្លែង​កើត​ហេតុ​ បាន​ឱ្យ​ដឹង​ថា​ ជន​សង្ស័យ​ជា​មនុស្ស​ពិការ​ដៃ​ម្ខាង​ ៕


 
 ប្រភព ៖ កោះសន្ដិភាព


Saturday, June 29, 2013

កម្មករ​សំណង់​៣​នាក់​ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​ជិះ​ម៉ូតូ​តាម​វាយ​ក្បាល​នឹង​ស្នាប់​កាំភ្លើង​រង​របួស​



M29-a-fullភ្នំពេញ ​ ៖​ ​យុវជន៣​នាក់​​បាន​អះអាង​ប្រាប់​សមត្ថកិច្ច​ថា​ ​ពួកគេ​ត្រូវ​បាន​ជន​មិន​ស្គាល់​​មុខ​ជិះ​ម៉ូតូ​ដេញ​តាម ​រួច​ដក​កាំភ្លើងខ្លី​វាយ​ក្បាល​បណ្ដាល​ឲ្យ​បែក​និង​រង​របួស ​ខណៈ​ពេល​​កំពុង​ជិះ​ម៉ូតូ។ហេតុការណ៍ ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល ​ថ្ងៃទី​២៩ ខែ​មិថុនា​ ឆ្នាំ​២០១៣​តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ ​ត្រង់ចំណុច​ផ្លូវកែង​ផ្លូវ​១៤៣​ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន។យុវជន​រងគ្រោះ​ទាំង​៣​នាក់​ខាង​លើនេះ​ទី​១. ​ឈ្មោះ​ ង៉ែត ​វណ្ណ​ធី​ អាយុ​២២​ឆ្នាំ​មុខរបរ​ជាជាង​សំណង់​និង​ជា​អ្នកបើកបរ​ បាន​រង​របួស​ធ្ងន់ ​ទី​២.​​ឈ្មោះ ​នាក់​ ទូច​ អាយុ​២១​ឆ្នាំ​ និង​ទី​៣. ​ឈ្មោះ​នី​អាយុ​១៨​ឆ្នាំ​មុខរបរ​ជាជាង​សំណង់​ដូចគ្នា​បាន​រ​ងរបួស​ស្រាល។បើ ​តាម​សម្តី​យុវជន​ឈ្មោះ នាក់ ទូច និង នី បាន​និយាយ​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ ​ពួកគេ​ទាំង​៣​នាក់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1E-2231​ធ្វើដំណើរ ​តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ​ ខណៈ​មកដល់​កែង​ផ្លូវ​១៤៣​ស្រាប់តែ​លិច​មុខ​បុរស​ម្នាក់​​មិន​ស្គាល់​ អត្តសញ្ញាណ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ី​រូស ​អត់​ចាំ​ស្លាក​លេខ​​ ​តាម​ពួកគេ​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ក៏​ដក​កាំភ្លើងខ្លី​មួយ​ដើម​ម៉ាក​K54​ធ្វើ ​សកម្មភាព​វាយ​មក​លើ​ពួកគេ​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ស្រាល​តែម្តង​ ដោយ​មិនដឹង​​ថា​ធ្លាប់​មាន​រឿងរ៉ាវ​អី​ជាមួយគ្នា​ដែរ​ឬ​យ៉ាងណា​នោះ​ទេ។ បន្ទាប់​ពី​វាយ​រួច​ ជនសង្ស័យ​នោះ​ក៏បាន​ជិះ​ម៉ូតូ​រត់​គេចខ្លួន​បាត់​ភ្លាមៗ​តែម្តង។ក្រោយ ​កើតហេតុ​ជនរងគ្រោះ​ត្រូវ​រថយន្ត​សាមុយ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​ម៉ូតូ​ត្រូវ​​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុក​ឲ្យ​ នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌចំការមន។ករណីនេះ ​សមត្ថកិច្ច​មូលដ្ឋាន​កំពុង​ធ្វើការ​ស្រាវ​ជ្រាវ​រក​មូលហេតុ​ដែល​នាំ​ឲ្យ​ មាន​អំពើ​ហិង្សា​នេះ​កើតឡើង​ថា​ផ្តើម​ឡើង​ដោយសារ​អ្វី៕

រថយន្ត​សាំ​យុង​ បុក​ម៉ូតូ​អូស​ជាប់​រថយន្ត​ចំងាយ​ប្រមាណ​៥០​ម៉ែត្រ​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​របួស​ធ្ងន់​ម្នាក់


T-06-28-13-f-full
រតនៈ​គីរី ៖ មនុស្ស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង និងម្នាក់​ទៀត​​រង​របួស​ធ្ងន់​ខណៈ​ដែល​កំពុង​ជិះ​ម៉ូតូឌុប​គ្នា ក្នុង​ផ្លូវ​រង្វង់​មូល​ត្រូវ​រថយន្ត​សាំ​យុង បោះពួយ​យ៉ាង​លឿន បុក​យ៉ាង​ពេញទំហឹង អូស​ជាប់​រថយន្ត​ចំងាយ​ប្រមាណ​៥០​ម៉ែត្រ ហើយ​បើករថយន្ត​រត់​បាត់​ដោយ​សុវត្ថិភាព។
ហេតុការណ៍នេះ​​បាន​​កើត​​ឡើង​កាល​ពី​​វេលា​​ម៉ោង​១​និង​៣០​នាទី យប់​រំលង​អា​ធ្រា​ត្រឈាន​ចូល​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៣​ត្រង់​ចំណុច​រង្វង់​មូល​មុខ​ផ្សារ​បាន​លុង​ស្ថិត​ក្នុងភូមិជ័យជំនះ ​សង្កាត់​ឡា​បាន​សៀក ​ក្រុង​បាន​លុង។យោង​តាម​របាយ​ការណ៍​ពី​ផ្នែក​សណ្ដាប់​ធ្នាប់​អធិការ​ក្រុង​បាន​លុង បាន​ឲ្យ​ដឹង​ថាជន​រង   គ្រោះ(ស្លាប់) ​មានឈ្មោះ​ ឡា​ច ណា​រុង​ហៅ (​រ៉េ​ន​) ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជន​ជាតិ​ខ្មែរ​មុខរបរ​ជា​កម្មករ​ដឹក​ខ្សាច់​ បើកបរ​ម៉ូតូ​ម៉ាក​វេ​វ ពណ៌​ក្រហម​ពាក់​ស្លាក​លេខ រតនៈ​គីរី 1A-0333 និង​រួម​ដំណើរ ដោយរបុសម្នាក់​​ឈ្មោះ​សាល អាយុ​២៥​ឆ្នាំជន​ជាតិខ្មែរ រង​របួស​ធ្ងន់។​បុរសម្នាក់​នេះ​ទើប​តែមកពី​ភ្នំ ពេញ ដើម្បី​រក​ការងារ​ធ្វើ​បាន​មួយថ្ងៃប៉ុណ្ណោះ​ក៏​ជួប​គ្រោះថ្នាក់​តែម្តង។អ្នក​ដែល​បានឃើញ​ ហេតុ ការណ៍​ បាន​និយាយ​ថាមុន​ពេល​កើតហេតុ​គេឃើញ​ ជនរងគ្រោះ​ជិះ​ម៉ូតូ​យឺតៗពី​ត្បូង​ទៅ​ជើង​លុះមក​ដល់​រង្វង់​មូល ​ស្រាប់​តែ​មាន​រថយន្ត​សាំ​យុង មកពី​ទិស​ខាងលិចបោះ​ពួយ​យ៉ាងលឿនបុក​ម៉ូតូ​នោះ​​ពេញ​ទំហឹង​ដោយ​អូស​ម៉ូតូ​និង ​មនុស្ស​ចំងាយ​ប្រហែល ២០​ម៉ែត្រ​លើ​រង្វង់​មូល​ រួចបន្តអូស​ម៉ូតូ​ទៅ​ក្រោយ​ចំងាយ​៥០​ម៉ែត្រ​ទៀត ទើប​រថយន្ត​ថយក្រោយ​ដោះ​ម៉ូតូ​ចេញពី​ក្រោម​រថយន្ត ហើយ​បើក​គេច​បាត់ស្រមោល​តែម្តង។ ឯ​មនុស្ស​ម្នាក់​ត្រូវ​បាន​រថយន្ត​កិន ក្បាល​បែកចេញ​ខួរ ស្លាប់​ក្នុង​ថ្លុកឈាម​នៅ​នឹង​កន្លែង និង​ម្នាក់ទៀត​ខ្ទាត​ចេញពី​ម៉ូតូ​រង​របួស​ខ្នង យ៉ាងធ្ងន់ធ្ងរ។ ​សព​ជនរងគ្រោះ​ត្រូវ​បានកម្លាំង​សមត្ថកិច្ច​ចរាចរ​ក្រុង​បាន​លុង បញ្ជូនទៅ​តម្កល់​ទុក​នៅ​វត្ត​ភូមិ​ថ្មី ប្រគល់​ឲ្យ​សាច់ញាតិ ទទួលយក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ឯ​ម៉ូតូ​រក្សាទុក​នៅ ប៉ុស្តិ៍​រដ្ឋបាលឡា​បាន​សៀក៕


T-06-28-13-f1-full 


កំពុង​ផឹក​ស៊ី​ត្រូវ​គេ​លប​កាប់​7​កាំបិត​ត្នោត​រង​របួស​ធ្ងន់​ធ្ងរ​




កំពុង​ផឹក​ស៊ី​ត្រូវ​គេ​លប​កាប់​7​កាំបិត​ត្នោត​រង​របួស​ធ្ងន់​ធ្ងរ​ខេត្ត​កំពង់​ឆ្នាំង​ ៖ បុរស​ម្នាក់​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​មក​សង្គ្រោះ​ភ្លាមៗ​ នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់​ឆ្នាំង​ បន្ទាប់​ពី​ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​កាប់​ជា​ច្រើន​កាំបិត​ចិត​ត្នោត​ កាល​ពី​វេលា​ម៉ោង​៥​ និង​៣៥​នាទី​ល្ងាច​ ថ្ងៃ​ទី​២៤​ មិថុនា​ នៅ​ក្នុង​តៀម​លក់​ដូរ​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​អូរ​រោង​ ឃុំ​ជ្រៃ​បាក់់​ ស្រុក​រលា​ប្អៀរ​ ។​
លោក​អធិការ​នគរ​បាល​ស្រុក​រលា​ប្អៀរ​បាន​ឱ្យ​ដឹង​ថា​ បុរស​រង​គ្រោះ​ឈ្មោះ​ ហេង​ ថេន​ អាយុ​២៦​ឆ្នាំ​ ជា​កសិករ​ រស់​នៅ​ភូមិ​ព្រៃ​លាក់​នាង​ ឃុំ​ជ្រៃ​បាក់​ ស្រុក​រលា​ប្អៀរ​ មាន​ប្រពន្ធ​ឈ្មោះ​ ចាន់​ សុភា​ អាយុ​២៨​ មាន​កូន​២​នាក់​ ជា​កម្ម​ការិនី​រោង​ចក្រ​កាត់​ដេរ​ ។​ លោក​បាន​បន្ត​ថា​ បើ​ទោះ​បី​ពេល​នេះ​មិន​ស្គាល់​ជន​ដៃ​ដល់​ក៏​ពិត​មែន​ ប៉ុន្តែ​គេ​បាន​ដាក់​ការ​សង្ស័យ​លើ​ឈ្មោះ​ ទុយ​ ឌី​យ៉ា​ម៉ង់​ អាយុ​២៦​ឆ្នាំ​ រស់​នៅ​ភូមិ​អូរ​រោង​ ឃុំ​ជ្រៃ​បាក់​ ស្រុក​រលា​ប្អៀរ​ ដែល​ពេល​នេះ​កំពុង​រត់​គេច​ខ្លួន​ ។​
បុរស​រង​គ្រោះ​និយាយ​ថា​ ក្នុង​ពេល​កើត​ហេតុ​ រូប​គាត់​កំពុង​ផឹក​ស្រាបៀរ​ជុំ​គ្នា​ជាមួយ​មិត្ត​ភក្តិ​២​នាក់​ទៀត​នៅ​ ក្នុង​តៀម​លក់​ដូរ​ ស្រាប់​តែ​ជន​ល្មើស​ដើរ​មក​ពី​ក្រោយ​ខ្នង​ទាញ​កាំបិត​ចិត​ត្នោត​កាប់​មក​លើ​ ក្បាល​គាត់​តែ​ម្តង​ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​លើ​ក្បាល​ចំនួន​៦​កាំបិត​ និង​ស្មា​ខាង​ឆ្វេង​១​កាំបិត​ ។
បុរស​រង​គ្រោះ​បន្ត​ទៀត​ថា​ ជន​ល្មើស​រូប​នោះ​គាត់​មិន​ដែល​ស្គាល់​គ្នា​ពី​មុន​មក​ទេ​ ហើយ​ក៏​ពុំ​ដែល​មាន​គំនុំ​អ្វី​ពី​មុន​មក​ដែរ​ ។​ សមត្ថ​កិច្ច​នគរ​បាល​ស្រុក​រលា​ប្អៀរ​បាន​ឱ្យ​ដឹង​ថា​ ក្រោយ​ពេល​កើត​ហេតុ​ ជន​ល្មើស​បាន​រត់​គេច​ខ្លួន​បាត់​ពី​មូល​ដ្ឋាន​ ។ ក្នុង​ករណី​នេះ​ សមត្ថ​កិច្ច​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ស្នង​ការ​នគរ​បាល​ខេត្ត​ ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិ​វិធី​ច្បាប់​ ៕