Saturday, June 29, 2013

រថយន្ត​សាំ​យុង​ បុក​ម៉ូតូ​អូស​ជាប់​រថយន្ត​ចំងាយ​ប្រមាណ​៥០​ម៉ែត្រ​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​របួស​ធ្ងន់​ម្នាក់


By on 9:41 AM

T-06-28-13-f-full
រតនៈ​គីរី ៖ មនុស្ស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង និងម្នាក់​ទៀត​​រង​របួស​ធ្ងន់​ខណៈ​ដែល​កំពុង​ជិះ​ម៉ូតូឌុប​គ្នា ក្នុង​ផ្លូវ​រង្វង់​មូល​ត្រូវ​រថយន្ត​សាំ​យុង បោះពួយ​យ៉ាង​លឿន បុក​យ៉ាង​ពេញទំហឹង អូស​ជាប់​រថយន្ត​ចំងាយ​ប្រមាណ​៥០​ម៉ែត្រ ហើយ​បើករថយន្ត​រត់​បាត់​ដោយ​សុវត្ថិភាព។
ហេតុការណ៍នេះ​​បាន​​កើត​​ឡើង​កាល​ពី​​វេលា​​ម៉ោង​១​និង​៣០​នាទី យប់​រំលង​អា​ធ្រា​ត្រឈាន​ចូល​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៣​ត្រង់​ចំណុច​រង្វង់​មូល​មុខ​ផ្សារ​បាន​លុង​ស្ថិត​ក្នុងភូមិជ័យជំនះ ​សង្កាត់​ឡា​បាន​សៀក ​ក្រុង​បាន​លុង។យោង​តាម​របាយ​ការណ៍​ពី​ផ្នែក​សណ្ដាប់​ធ្នាប់​អធិការ​ក្រុង​បាន​លុង បាន​ឲ្យ​ដឹង​ថាជន​រង   គ្រោះ(ស្លាប់) ​មានឈ្មោះ​ ឡា​ច ណា​រុង​ហៅ (​រ៉េ​ន​) ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជន​ជាតិ​ខ្មែរ​មុខរបរ​ជា​កម្មករ​ដឹក​ខ្សាច់​ បើកបរ​ម៉ូតូ​ម៉ាក​វេ​វ ពណ៌​ក្រហម​ពាក់​ស្លាក​លេខ រតនៈ​គីរី 1A-0333 និង​រួម​ដំណើរ ដោយរបុសម្នាក់​​ឈ្មោះ​សាល អាយុ​២៥​ឆ្នាំជន​ជាតិខ្មែរ រង​របួស​ធ្ងន់។​បុរសម្នាក់​នេះ​ទើប​តែមកពី​ភ្នំ ពេញ ដើម្បី​រក​ការងារ​ធ្វើ​បាន​មួយថ្ងៃប៉ុណ្ណោះ​ក៏​ជួប​គ្រោះថ្នាក់​តែម្តង។អ្នក​ដែល​បានឃើញ​ ហេតុ ការណ៍​ បាន​និយាយ​ថាមុន​ពេល​កើតហេតុ​គេឃើញ​ ជនរងគ្រោះ​ជិះ​ម៉ូតូ​យឺតៗពី​ត្បូង​ទៅ​ជើង​លុះមក​ដល់​រង្វង់​មូល ​ស្រាប់​តែ​មាន​រថយន្ត​សាំ​យុង មកពី​ទិស​ខាងលិចបោះ​ពួយ​យ៉ាងលឿនបុក​ម៉ូតូ​នោះ​​ពេញ​ទំហឹង​ដោយ​អូស​ម៉ូតូ​និង ​មនុស្ស​ចំងាយ​ប្រហែល ២០​ម៉ែត្រ​លើ​រង្វង់​មូល​ រួចបន្តអូស​ម៉ូតូ​ទៅ​ក្រោយ​ចំងាយ​៥០​ម៉ែត្រ​ទៀត ទើប​រថយន្ត​ថយក្រោយ​ដោះ​ម៉ូតូ​ចេញពី​ក្រោម​រថយន្ត ហើយ​បើក​គេច​បាត់ស្រមោល​តែម្តង។ ឯ​មនុស្ស​ម្នាក់​ត្រូវ​បាន​រថយន្ត​កិន ក្បាល​បែកចេញ​ខួរ ស្លាប់​ក្នុង​ថ្លុកឈាម​នៅ​នឹង​កន្លែង និង​ម្នាក់ទៀត​ខ្ទាត​ចេញពី​ម៉ូតូ​រង​របួស​ខ្នង យ៉ាងធ្ងន់ធ្ងរ។ ​សព​ជនរងគ្រោះ​ត្រូវ​បានកម្លាំង​សមត្ថកិច្ច​ចរាចរ​ក្រុង​បាន​លុង បញ្ជូនទៅ​តម្កល់​ទុក​នៅ​វត្ត​ភូមិ​ថ្មី ប្រគល់​ឲ្យ​សាច់ញាតិ ទទួលយក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ឯ​ម៉ូតូ​រក្សាទុក​នៅ ប៉ុស្តិ៍​រដ្ឋបាលឡា​បាន​សៀក៕


T-06-28-13-f1-full