Saturday, June 29, 2013

កម្មករ​សំណង់​៣​នាក់​ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​ជិះ​ម៉ូតូ​តាម​វាយ​ក្បាល​នឹង​ស្នាប់​កាំភ្លើង​រង​របួស​


By on 9:45 AM


M29-a-fullភ្នំពេញ ​ ៖​ ​យុវជន៣​នាក់​​បាន​អះអាង​ប្រាប់​សមត្ថកិច្ច​ថា​ ​ពួកគេ​ត្រូវ​បាន​ជន​មិន​ស្គាល់​​មុខ​ជិះ​ម៉ូតូ​ដេញ​តាម ​រួច​ដក​កាំភ្លើងខ្លី​វាយ​ក្បាល​បណ្ដាល​ឲ្យ​បែក​និង​រង​របួស ​ខណៈ​ពេល​​កំពុង​ជិះ​ម៉ូតូ។ហេតុការណ៍ ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល ​ថ្ងៃទី​២៩ ខែ​មិថុនា​ ឆ្នាំ​២០១៣​តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ ​ត្រង់ចំណុច​ផ្លូវកែង​ផ្លូវ​១៤៣​ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន។យុវជន​រងគ្រោះ​ទាំង​៣​នាក់​ខាង​លើនេះ​ទី​១. ​ឈ្មោះ​ ង៉ែត ​វណ្ណ​ធី​ អាយុ​២២​ឆ្នាំ​មុខរបរ​ជាជាង​សំណង់​និង​ជា​អ្នកបើកបរ​ បាន​រង​របួស​ធ្ងន់ ​ទី​២.​​ឈ្មោះ ​នាក់​ ទូច​ អាយុ​២១​ឆ្នាំ​ និង​ទី​៣. ​ឈ្មោះ​នី​អាយុ​១៨​ឆ្នាំ​មុខរបរ​ជាជាង​សំណង់​ដូចគ្នា​បាន​រ​ងរបួស​ស្រាល។បើ ​តាម​សម្តី​យុវជន​ឈ្មោះ នាក់ ទូច និង នី បាន​និយាយ​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ ​ពួកគេ​ទាំង​៣​នាក់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1E-2231​ធ្វើដំណើរ ​តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ​ ខណៈ​មកដល់​កែង​ផ្លូវ​១៤៣​ស្រាប់តែ​លិច​មុខ​បុរស​ម្នាក់​​មិន​ស្គាល់​ អត្តសញ្ញាណ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ី​រូស ​អត់​ចាំ​ស្លាក​លេខ​​ ​តាម​ពួកគេ​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ក៏​ដក​កាំភ្លើងខ្លី​មួយ​ដើម​ម៉ាក​K54​ធ្វើ ​សកម្មភាព​វាយ​មក​លើ​ពួកគេ​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ស្រាល​តែម្តង​ ដោយ​មិនដឹង​​ថា​ធ្លាប់​មាន​រឿងរ៉ាវ​អី​ជាមួយគ្នា​ដែរ​ឬ​យ៉ាងណា​នោះ​ទេ។ បន្ទាប់​ពី​វាយ​រួច​ ជនសង្ស័យ​នោះ​ក៏បាន​ជិះ​ម៉ូតូ​រត់​គេចខ្លួន​បាត់​ភ្លាមៗ​តែម្តង។ក្រោយ ​កើតហេតុ​ជនរងគ្រោះ​ត្រូវ​រថយន្ត​សាមុយ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​ម៉ូតូ​ត្រូវ​​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុក​ឲ្យ​ នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌចំការមន។ករណីនេះ ​សមត្ថកិច្ច​មូលដ្ឋាន​កំពុង​ធ្វើការ​ស្រាវ​ជ្រាវ​រក​មូលហេតុ​ដែល​នាំ​ឲ្យ​ មាន​អំពើ​ហិង្សា​នេះ​កើតឡើង​ថា​ផ្តើម​ឡើង​ដោយសារ​អ្វី៕