ហេតុការណ៍
នេះកើតឡើងកាលពីអំឡុងម៉ោង៤ទៀបភ្លឺថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៣ ក្នុង ភូមិ ត្រាចជ្រុំ សង្កាត់អំពិល ក្រុងសៀមរាប។
បើតាមសំដីរបស់សមត្ថកិច្ចបានឲ្យដឹងថា សពដែលធ្វើ
អត្តឃាតដោយខ្លួនឯងនេះមានឈ្មោះ គុយ គា ហៅពោត អាយុ ៥៣ឆ្នាំ
ជាបុរសពោះ ម៉ាយ មានកូន ៨នាក់ ប្រុស ៣ ស្រី ៥នាក់។
សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា
សពត្រូវបានក្រុមគ្រួសារធ្វើពិធីនៅនឹងកន្លែងកើតហេតុភ្លាមៗ
បន្ទាប់ពីសមត្ថកិច្ចធ្វើកោសល្យវិច្ច័យរួចរាល់។ប្រភពពី
ប្រជាពលរដ្ឋជិតខាងបាននិយាយថា
សពនេះស្លាប់ដោយសារតែមានជំងឺសរសៃប្រសាទ
ហើយកូនៗរបស់គាត់បានទិញថ្នាំឲ្យលេបជាប្រចាំ
ប៉ុន្តែគាត់តមស្រាមិនបានទើបផឹកយូរៗទៅ
បណ្ដាលឲ្យភ្លេចភ្លាំងរហូតដើរទៅចងកធ្វើអត្តឃាតដោយខ្លួនឯងយ៉ាង
ដូច្នេះ៕