រាជធានីភ្នំពេញ ៖ នារីម្នាក់បានរងរបួសធ្ងន់
និងបុរសម្នាក់របួសស្រាល ខណៈដែលអ្នកទាំង២ ជិះម៉ូតូSL ១គ្រឿង
ពណ៌ទឹកប្រាក់ ធ្វើដំណើរតាមបណ្តោយផ្លូវសុធារស
ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចមុខអគាររ៉ូយ៉ាល់ភ្នំពេញ
ក៏ត្រូវរថយន្តរ៉េនរ៉ូវែរ ១គ្រឿង ពណ៌ប្រផេះ ពាក់ស្លាកលេខ
ភ្នំពេញ 2W-3315 បើកដោយបុរសជនជាតិចិនម្នាក់
ក្នុងទិសដៅបញ្រ្ចាស់ទិសគ្នា បុកចំពីមុខពេញទំហឹងតែម្តង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩
និង ៤៥នាទី យប់ថ្ងៃទី២៧ មិថុនា ២០១៣ មុខអគាររ៉ូយ៉ាល់ភ្នំពេញ
ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ក្រោយកើតហេតុ
នារីរងគ្រោះត្រូវដឹកតាមរ៉ឺម៉កម៉ូតូទៅសង្រ្គោះនៅមន្ទីរពេទ្យ
ចំណែកម៉ូតូ និងរថយន្ត
ត្រូវសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរ
បាលខណ្ឌចំការមន ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕
ប្រភព ៖ កោះសន្តិភាព


