Saturday, June 29, 2013

បុរស​ប្រមឹក​បើក​រថយន្ត​ហោះ​បុក​ជញ្ជាំង​របង​ផ្ទះ​អ្នក​ស្រុក​រង​របួស​ធ្ងន់ធ្ងរ​


By on 9:10 AM

Rith-28-06-13-d-fullប៉ោយប៉ែត ​ ​៖​ ​តៃកុង​រថយន្ត​ប្រមឹក​ម្នាក់​ស្រវឹង​ស្ពឹក​មុខ​លែង​ដឹង​ខ្លួន​ទៅ​ហើយ​នោះ​ បាន​បើក​រថយន្ត​ហោះ​ទៅ​បុក​ជញ្ជាំង​របង​ផ្ទះ​អ្នក​ស្រុក​បណ្ដាល​ឲ្យ​រង​របួស ​ធ្ងន់​ខ្លួន​ឯង​តែ​ម្ដង​ទៅ​។​
ក្នុង ​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរ​នេះ​ គឺ​បាន​កើត​ឡើង​នៅ​ក្នុង​ម៉ោង​៨​នឹង​៣០​នាទី​យប់​ក្នុង​ថ្ងៃ​ទី​២៧ ​ខែ​មិថុនា ​ឆ្នាំ​២០១៣ ​នៅ​ចំណុច​ភូមិ​មិត្តភាព​ សង្កាត់​ប៉ោយប៉ែត​ ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ ​ខណៈ​ដែល​ជន​បង្ក​បាន​បើក​រថយន្ត​ចេញ​ពី​ទិស​ខាង​កើត​ទៅ​លិច​រួច​គេច​ពី​ ម៉ូតូ​កង់​បី​ ហើយ​រេ​ចង្កូត​ទៅ​ព្រលះ​នឹង​ជញ្ជាំង​ថ្ម​ផ្ទះ​អ្នក​ស្រុក​តែ​ម្ដង​បណ្ដាល​ ឲ្យ​ខូច​មុខ​រថយន្ត​ទាំង​ស្រុង​ និង​ម្ចាស់​រង​របួស​ធ្ងន់ធ្ងរ​ទៀត​ផង​។​
នៅ ​កន្លែង​កើតហេតុ​គេ​បាន​បញ្ជាក់​ថា​ បុរស​ប្រមឹក​នោះ​ឈ្មោះ​ ថា ​អាយុ​៤៥​ឆ្នាំ​ រស់​នៅ​ភូមិ​កើត​ហេតុ​ខាង​លើ​។ ​សាក្សី​បន្ត​ទៀត​ថា ​រថយន្ត​របស់​ជន​ប្រមឹក​នោះ​ជា​ប្រភេទ​រថយន្ត​កាម​រី​ពណ៌​ស្លាប​ក្អែក ពាក់​ស្លាក​លេខ​ ប​.​ប ២A១៨២២ ​ចង្កូត​ស្ដាំ​ត្រូវ​បាន​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ ហើយ​ក្រោយ​ពេល​កើត​ហេតុ​រួច​តៃកុង​រថយន្ត​ខាង​លើ​បាន​រត់​ចោល​រថយន្ត​តែម្ដង ​។ ​សាក្សី​បាន​បន្ត​ទៀត​ថា​ រថយន្ត​របស់​ជន​ប្រមឹក​នោះ​ត្រូវ​បាន​ប៉ូលិស​-​ប៉េអិម ​ដណ្ដើម​គ្នា​យក​ទៅ​ចាត់​ការ​ តែ​មន្ត្រី​ប៉ូលិស​គ្មាន​នរណា​ម្នាក់​យក​រថយន្ត​បង្ក​ហេតុ​នោះ​ទៅ​ដោះ​ស្រាយ ​តាម​នីតិវិធី​ច្បាប់​ឡើយ ​បែរ​ជា​ត្រូវ​លោក​ប៉េអិម​អូស​យក​ទៅ​បន្ទាយ​ភ្លាមៗ​ខណៈ​ពេល​នេះ​ប៉េអិម​រង​ ចាំ​ការ​ចូល​ខ្លួន​របស់​ម្ចាស់​រថយន្ត​ដើម្បី​ដោះ​ស្រាយ​ទៅ​តាម​ផ្លូវ​ ច្បាប់​៕​