Saturday, June 29, 2013

សង្ស័យ​ជម្លោះ​រឿង​ស្រី​ស្នេហ៍​មនុស្ស​ម្នាក់​ត្រូវ​គេ​ចាក់​ចំនួន​ពីរ​ដែក​ឆាប​ស្លាប់​


By on 9:04 AM

Rith-28-06-13-c-fullព្រះសីហនុ​ ​៖​ ​យុវជន​ម្នាក់​បាន​ស្លាប់​បាត់​បង់ជីវិត​នៅ​ពេល​គេ​ដឹក​ទៅ​ធ្វើ​ការ​សង្គ្រោះ​បន្ទាន់​នៅ​គ្លីនិក​ឯកជន​សេ​តេ​(CT)​ ខណៈ​ពេល​ជនរងគ្រោះ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ម្នាក់​បាន​យក​ដែកឆាប​មុខ​ស្រួច​មក​ចាក់​សម្លាប់​កាល​ពី​យប់​រំលង​អធ្រាត្រ​ថ្ងៃ​ទី​28​ ខែ​មិថុនា​ ឆ្នាំ​2013​ នៅ​ក្នុង​ហាង​កា​រ៉ា​អូ​ខេ​សប្បាយៗ​នៅ​តំបន់​ភូមិ​ថ្មី​ស្ថិត​នៅ​ក្រុម​ទី​8​ ភូមិ​3 ​សង្កាត់​លេខ​3​ ក្រុងព្រះសីហនុ ​ ខេត្ត​ព្រះសីហនុ​។​ ជន​រងគ្រោះ​ត្រូវ​បាន​គូទំនាស់​យក​ដែក​ឆាប​ចាក់​ទម្លុះ​ចុង​ដង្ហើម​មួយ​ កន្លែង ​និង​ចាក់​រយះ​ចង្កា​មួយ​កន្លែង​។
ករណីនេះ ​គេ​សង្ស័យ​ថា​អាច​ផ្ដើម​ឡើង​ដោយ​សារ​ទំនាស់​រឿងស្រី​ស្នេហ៍​ហើយ​ការ​ស្លាប់ ​នេះ​មិន​ជាប់​ពាក់ព័ន្ធ​និង​រឿង​នយោបាយ​នោះ​ទេ​។​ ក្រោយ​ពេល​កើត​ហេតុ​ជន​សង្ស័យ​ជា​ឃាតករ​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល​មុន​ ពេល​ក្រុម​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​ដល់​ទី​តាំង​កើតហេតុ​។ ​ប៉ូលិស​មូលដ្ឋាន​បាន​និយាយ​ថា​ ជន​រងគ្រោះ​មានឈ្មោះ ​ទ្រី​ ឆក​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ ​មាន​ស្រុក​កំណើត​ភូមិ​ថ្ម​ស ​ឃុំ​ថ្ម​ស​ ស្រុក​បុទុមសាគរ​សាគរ​ ខេត្តកោះកុង ​ដែល​បច្ចុប្បន្ន​នេះ​ស្នាក់​នៅ​ភូមិ​៣​សង្កាត់​លេខ​៣ ​​ក្រុង​ព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​។​ មិន​មាន​សាក្សី​ណា​អះ​អាង​ថា​បាន​ឃើញ​ហេតុការណ៍​និង​សកម្មភាព​ចាក់​សម្លាប់​ ជន​រងគ្រោះ​ខាង​លើ​នេះ​ទេ​។ ​ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ពេល​នេះ​សមត្ថកិច្ច​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ ខេត្ត​ព្រះសីហនុ​កំពុង​តែ​ធ្វើ​ការ​ស្រាវជ្រាវ​ដើម្បី​វែក​មុខ​ជន​សង្ស័យ​យក ​មក​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់​។​ បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​ តាម​ប្រពៃណី​ហើយ​ផង​ដែរ​៕​