ខេត្តកណ្តាល៖
រថយន្តម៉ាកគាដឹកកម្ទេចក្រណាត់របស់ក្រុមហ៊ុនសារុំត្រេឌីងបែកកង់
ក្រោយ បណ្តាលឱ្យក្រឡាប់ចាក់ក្រណាត់រាយពាសពេញផ្លូវ
កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៧ មិថុនា ២០១៣
នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិបុរីកម្មករ ឃុំបែកចាន
ស្រុកអង្គស្នួល
ហើយហេតុការណ៍នេះមិនបណ្តាលឱ្យនរណាម្នាក់រងរបួសនោះទេ ។
អ្នកបើករថយន្តត្រូវបានគេស្គាល់ឈ្មោះចាន់ សុភី
អាយុ២៧ឆ្នាំ ស្នាក់នៅភូមិព្រៃកុដ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ
មិនមានរងរបួសនោះទេ ។ សាក្សីបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញ
រថយន្តខាងលើបើកតាមបណ្តោយផ្លូវជាតិលេខ៤ពីលិចទៅកើត
លុះមកដល់ចំណុចកើតហេតុ
ស្រាប់តែបែកកង់ក្រោយ២គ្រាប់លាន់ដូចរន្ទះ
ធ្វើឱ្យរេចង្កូតក្រឡាប់ភីងតែម្តង ។



