Saturday, June 29, 2013

តុលាការ​បាន​ដោះលែង​ប្រពន្ធ ​និង ​កូនៗ​ដែល​បាន​ដក​កាំភ្លើង​ពី​ឪពុក​


By on 9:19 AM


tithya-28-d-fullភ្នំពេញ ​ ៖ ​ម្តាយ និង កូនប្រុស​២​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា​បាន​ប្រើ​ ហិង្សា​លើ​ប្រពន្ធចុង ​និង ​ប្រើ​អាវុធ​ភ្ជង់​គំរាម​រក​សម្លាប់​ឪពុក​បាន​ត្រូវ​ចៅក្រម​ស៊ើបសួរ​ សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​កាលពី​រសៀល​ថ្ងៃទី​២៧ ​ខែមិថុនា​ ឆ្នាំ​២០១៣ ​មិន​ឃុំខ្លួន ​តែ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាមផ្លូវ​តុលាការ​។​
ចំពោះ​មូលហេតុ​ដែល​ តុលាការ​សម្រេច​មិន​ឃុំខ្លួន​នេះ​បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ពុំ​មាន​ភស្តុតាង​ច្បាស់លាស់​ដើម្បី​ដាក់បន្ទុក​លើ​ជនជាប់ចោទ​ទាំង​៣​នាក់​ នោះ​ទេ ​ហើយ​អ្នក​ប្តឹង​គឺជា​ប្តី និង ជា​ឪពុក​របស់​ជន​ត្រូវ​ចោទ​ដែល​ចេញមុខ​មក​ប្តឹង​ជំនួស​ប្រពន្ធចុង​ក្នុង​ខណៈ ​ពេល​ដែល​ដើម បណ្តឹង​នេះ​មានមុខ​ងារ​ជា​ប៉ូលិស​ដែល​ជះឥទ្ធិពល​អាក្រក់​ដល់​ដំណើរការ​ស៊ើប​ អង្កេត​រ​បស់​មន្ត្រី នគរបាល​យុត្តិធម៌ ​ជាពិសេស​ប្រពន្ធចុង​ពុំ​មាន​ភស្តុតាង​ណា​បញ្ជាក់​អំពី​ការ​បាន​រង​របួស​ដោយ ​សារ អំពើ​ហិង្សា​នេះ​ទេ​។​ប្រភព ​ដដែល​បាន​បញ្ជាក់​ថា ដោយឡែក​ក្នុង​ចម្លើយ​នៅ​ដំណាក់កាល​តុលាការ ជន​ត្រូវ​ចោទ​បាន​បំភ្លឺ​ថា នៅ​ថ្ងៃ​កើតហេតុ​គេ​ឃើញ​ឪពុក​ដក​កាំភ្លើង​ភ្ជង់​ម្តាយ ហើយ​ខ្លួន​ស្ទុះ​ទៅ​អោប​ពី​ក្រោយ ពេលនោះ​ប្អូនប្រុស​ដណ្តើម​កាំភ្លើង​ពី​ឪពុក រួច​ស្ទុះ​ចេញ​មក​ក្រៅ ​ហើយ​ឪពុក​ក៏​រត់​មក​តាម​ដណ្តើម​កាំភ្លើង​នេះ​យក​មក​វិញ គាប់​ជួន​សមត្ថកិច្ច​ប៉ូលិស​មកដល់​តែម្តង​។​
​ ​យោង ​តាម​ចម្លើយ​នេះ​សបញ្ជាក់​ឲ្យ​ឃើញថា ជន​ត្រូវ​ចោទ​មិនបាន​ដណ្តើម​កាំភ្លើង​យកទៅ ភ្ជង់​ក្នុង​បំណង​បាញ់សម្លាប់​ឪពុក​ដូច​ការចោទប្រកាន់​នេះ​ទេ ហើយ​ជា​ពេ​សេស​កូនប្រុស​ទាំង​២ កំពុង​ជាប់​រៀនសូត្រ​ថែម​ទៀត​ផង​។ ជន​ត្រូវ​ចោទ​ទាំង​៣​នាក់​នេះ​មានឈ្មោះ ចាន់ សុភា ភេទ​ស្រី អាយុ​៤០​ឆ្នាំ និង កូនប្រុស​ឈ្មោះ គួ​យ សុខ​ឃុន អាយុ​១៦​ឆ្នាំ បាន​ត្រូវ​លោកស្រី ស៊ី វ​ណ្ណី ព្រះ​រាជ​អាជ្ញា​រង​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​។ ចំណែក​កូនប្រុស​ម្នាក់ទៀត​ឈ្មោះ គួ​យ សុខ​ខេង អាយុ​១៨​ឆ្នាំ បាន​ត្រុ​វ​ចោទប្រកាន់​ពី​បទ ប៉ុនប៉ង​ឃាតកម្ម រួច​បញ្ជូន​សំណុំរឿង​ទៅ​ឲ្យ​ចៅ​ក្រម​ស៊ើប​សួរ​ដើម្បី​ចាត់ការ​បន្ត​ តាមច្បាប់​។​អង្គហេតុ​ដែល​នាំ​ឲ្យ​មានការ​ចោទប្រកាន់​នេះ​បាន​កើតឡើង​កាលពី​យ់​ប​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៣ នៅមុខ​ផ្ទះ​លេខ​១៨A ផ្លូវ ​បេតុង ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ​ក្នុង​ខ​ណៈ​ពេល​ដែល​ឈ្មោះ គួ​យ សុខា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​ប៉ូលិស​ប៉ុស្តិ៍​សង្កាត់​ឃ្មួញ​ត្រូវជា​ប្តី និង ឪពុក​របស់​ជន​ត្រូវ​ចោទ​បាន​ដឹក​ប្រពន្ធក្រោយ​ធ្វើដំណើរ​តាមផ្លូវ​ក៏​ប្រទះ​ នឹង​ប្រពន្ធដើម និង កូនប្រុស​២​នាក់ ស្ទាក់​ព្រួត​វាយ​ប្រពន្ធ ក្រោយ​ដេក​ដួល​លើ​ដី​។ ​ភ្លាម​នោះ​កូនប្រុស​ទាំង​២​នាក់ បាន​ស្ទុះ​មក​ដណ្តើម​កាំភ្លើងខ្លី​K59 ដែល ​សៀត​នៅ​ចង្កេះ​យក​មក​អា​ម៉េ​បញ្ចូល​គ្រាប់​ តែ​គ្រាប់​ចូល​មក​ស៊ុ​ហ្វ​បាញ់​មិន​ផ្ទុះ​ ហើយ​បុរស​ជា​ឪពុក​ក៏បាន​ទាក់ទង​ឲ្យ​ប៉ូលិស​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​ពួកគេ​ ទាំង៣​នាក់​តែម្តង​។​នៅ ​ចំពោះ​មុខ​សមត្ថកិច្ច​ឈ្មោះ ចាន់ សុភា បាន​បញ្ជាក់​ថា ​ខ្លួន​ពិតជា​បាន​វាយតប់​លើ​ស្ត្រី​ជាប្រពន្ធក្រោយ​មែន តែ​បុរស​ជា​ប្តី​បាន​ដក​កាំភ្លើង​ខ្លី​ម៉ាក K59 ពី ​ចង្កេះ​ភ្ជង់​មក​លើ​រូប​គាត់ ​ទើប​កូនប្រុសស្ទុះ​មក​ចាប់​ក្រៀក​ដក​យក​កាំភ្លើង​ចេញ​។ ដោយឡែក​ពាក្យ​បណ្តឹង​របស់​ប្រពន្ធដើម​ឈ្មោះ​ ចាន់​ សុ​ផា ដែល​បាន​ប្តឹង​​ប្តី​ឈ្មោះ គួ​យ ​សុខា​ កាលពី​ឆ្នាំ​២០១២ កន្លងទៅ​ពី​បទ​ លួចលាក់​មាន​ស្រី ជេរ​ប្រមាថ​ និង ​គំរាម​សម្លាប់ ​នៅ​សមត្ថកិច្ច​ប៉ូលិស​ពុំ​ទាន់​ឃើញ​មាន​ចំណាត់ការ​ណាមួយ​នៅឡើយ​ទេ​។​ក្នុង ​ពាក្យ​បណ្តឹង​បាន​បញ្ជាក់​ថា​ឈ្មោះ គួ​យ​ សុខា ​បាន​លួចលាក់​មាន​ស្រី និង ​បាន​រួម​រស់ ជាមួយ​នាង​ដោយ​ចោល​នាង​ជា​ប្រពន្ធ និង កូនៗ​៤​នាក់ ហើយ​បាន​ជេរប្រមាថ​បង្កជម្លោះ​វាយតប់ និង កូនៗ​ឥត​ល្ហែ ហើយ​ធ្លាប់​ដក​កាំភ្លើង​ភ្ជង់​គំរាម​សម្លាប់ចោល និង បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​អស់ ជាច្រើនលើក​មក​ហើយ​៕

ប្រភព ៖​ កម្ពុជាថ្មី