រាជធានីភ្នំពេញ៖ រថយន្តម៉ាកកាមរីបាឡែន
ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ2G 8072 និង រថយន្តដឹកទឹកកក
ព្រមទាំងម៉ូតូមួយគ្រឿងបានរងការខូចខាតដោយត្រូវដើមឈើរលំ
សង្កត់លើ ខណៈឈប់រង់ចាំ
ពេលក្បួនដង្ហែរបស់គណបក្សសង្គ្រោះជាតិបានមកដល់
ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៧
មិថុនា ២០១៣ នៅផ្លូវ២៦១ កែងផ្លូវទេពផន សង្កាត់ទឹកល្អក់ទី៣
ខណ្ឌទួលគោក ។
ទោះបីបែបណាករណីនេះពុំបណ្តាលឱ្យនរណាម្នាក់រងរបួសនោះឡើយ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ
រថយន្តខាងលើធ្វើដំណើរ តាមផ្លូវ២៦១ពីត្បូងទៅជើង
លុះមកដល់ចំណុចកើតហេតុ
ដោយសារក្បួនដង្ហែគណបក្សសង្គ្រោះជាតិមកដល់
សមត្ថកិច្ចក៏បានឱ្យឈប់ដើម្បីសម្រួលចរាចរណ៍ បញ្ចៀសការកកស្ទះ
ស្រាប់តែមានដើមឈើដួលរលំសង្កត់លើតែម្តង ។


