រាជធានីភ្នំពេញ ៖ រថយន្តBMW ១គ្រឿង ពណ៌ស
អត់ចាំស្លាកលេខ បានធ្វើដំណើរតាមបណ្តោយផ្លូវ២៦៥
ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចមុខហាងស្លឹកតើយហូម
ផ្លូវចូលផ្សារសំណង់១២ ក៏បានជ្រុលទៅបុកម៉ូតូវ៉េវ ១គ្រឿង
ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1E-7894
ជិះដោយបុរសម្នាក់ក្នុងទិសដៅបញ្រ្ចាស់គ្នា
បណ្តាលឱ្យម្ចាស់ម៉ូតូរងរបួសធ្ងន់
ហើយរថយន្តបង្កបានបើករត់គេចបាត់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ
បានកើតឡើងកាលពីវេលាម៉ោង ៨ និង ៥០នាទី យប់ថ្ងៃទី២៧ មិថុនា
២០១៣ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។ ក្រោយកើតហេតុ
ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅគ្លីនិកឯកជន
ចំណែកម៉ូតូត្រូវសមត្ថកិច្ចប៉ុស្តិ៍ទឹកល្អក់ទី៣ យកទៅរក្សាទុក ៕

