ភ្នំពេញ
៖
ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ត្រូវបាននគរបាលខណ្ឌដង្កោ
ចាប់ក្របួចជាប់
បន្ទាប់ពីជនសង្ស័យទាំងពីរនាក់ខាងលើនេះបានធ្វើសកម្មភាពលួចរថយន្ត
កូរ៉ូឡា ពីភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ
ប៉ុន្តែខណៈជួបកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃសចុះល្បាត
ជនសង្ស័យទាំងពីរនាក់នោះ បានបើករថយន្តត្រឡប់ក្រោយយ៉ាងលឿន
ក៏ជ្រុលចង្កូតក្រឡាប់ធ្លាក់ចូលទឹកប្រឡាយស្ពានទួលពង្រ
ផ្ងារជើងរថយន្តឡើងលើ
ហើយដោយឃើញដូច្នេះកម្លាំងសមត្ថកិច្ចក៏ស្រវ៉ាស្ទុះទៅជួយទាញ
អ្នកបើកបរឡើងគោក ស្រាប់តែអ្នកបើកបររូបនេះ
បានឆ្លៀតឱកាសរត់គេចខ្លួនបាត់ស្រមោល។
ដោយស្ថានភាពខុសប្រក្រតីបែបនេះសមត្ថកិច្ចក៏ឃាត់បុរសម្នាក់ទៀតក្នុង
រថយន្ត ហើយពេលសួរនាំក៏ធ្លាយរឿងលួចរថយន្តនៅសង្កាត់ចោមចៅ។
ករណីនេះ
បានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី២៨ ខែមិថុនា
ឆ្នាំ២០១៣ នៅចំណុចទឹកប្រឡាយស្ពានទួលពង្រ ស្ថិតក្នុងភូមិម័ល
សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ។សមត្ថកិច្ចប្រាប់ថា
ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ឡុង លីហេង ភេទប្រុស អាយុ២២ឆ្នាំ
ស្នាក់នៅផ្ទះជួលម្តុំភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ
និងមានស្រុកកំណើតនៅស្រុកស្អាង ខេត្តកណ្តាល។
ដោយឡែក
ជនសង្ស័យម្នាក់ទៀតដែលគេចខ្លួនមានឈ្មោះ វិបុល ភេទប្រុស អាយុ២៣ឆ្នាំ
ជាអ្នកបើកបរ។ ចំណែកជនរងគ្រោះជាម្ចាស់រថយន្តឈ្មោះ ម៉ាន់ វេង
ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលក់ដូរ
ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង ផ្លូវវេងស្រេង សង្កាត់ចោមចៅ
ខណ្ឌពោធិ៍សែនជ័យ បាត់រថយន្តម៉ាក កូរ៉ូឡា ពណ៌ស្ករស៊េរី ១៩៩៣
ពាក់ស្លាកលេខ ភ្នំពេញ 2C-2706។
លោក អ៊ុល សំអុល នាយប៉ុស្តិ៍នគរបាលព្រៃសប្រាប់ឲ្យដឹងថា
មុនពេលកើតហេតុកំលាំងរបស់លោកបានចេញល្បាតក្នុងមូលដ្ឋាន
លុះមកដល់ចំណុចផ្លូវកែងក្បែរស្ពានប្រហែល៥០ម៉ែត្រ
កម្លាំងរបស់លោកបានធ្វើការឆែកឆេរម៉ូតូ១គ្រឿង
ខណៈពេលនោះស្រាប់តែឃើញ រថយន្តកូរ៉ូឡាខាងលើ
បើកមកពីកើតមកលិចដោយឆ្លងកាត់ស្ពានទួលពង្រ ចូលមកភូមិប្រការ
សង្កាត់ព្រៃស។
លោកនាយ
ប៉ុស្តិ៍ព្រៃសប្រាប់បន្តថា
ខណៈឃើញសមត្ថកិច្ចរថយន្តកូរ៉ូឡានោះបានបើកត្រឡប់ក្រោយវិញយ៉ាងលឿន
ស្រាប់តែជ្រុលចង្កូតក្រឡាប់ធ្លាក់ចូលប្រឡាយទឹកស្ពានទួលពង្រ
ផ្ងារជើងឡើងលើ
ពេលឃើញដូច្នេះកម្លាំងរបស់លោកក៏ជួយស្រង់សង្គ្រោះដោយដំបូងមិនទាន់
ដឹងថា
ជាចោរលួចរថយន្តនោះទេនៅពេលដែលជួយសង្គ្រោះចេញមកអ្នកបើកបរបាន
គេចបាត់
នៅសល់តែអ្នករួមដំណើរក៏ត្រូវកម្លាំងរបស់លោកឃាត់ខ្លួនយកមក
សួរនាំ ទើបធ្លាយព័ត៌មានរឿងលួចរថយន្តពីខណ្ឌពោធិ៍សែនជ័យ
ប៉ុន្តែស្លាកលេខរថយន្ត ត្រូវបានក្រុមចោរកែប្រែទៅជាភ្នំពេញ 2O-2700
ទៅវិញ។
ទាក់ទង
ទៅនឹងករណីនេះដែរលោកវរសេនីយ៍ទោ យឹម សារ៉ាន់
អធិការនគរបាលខណ្ឌដង្កោប្រាប់បញ្ជាក់ឲ្យដឹងថា
រថយន្តកូរ៉ូឡាខាងលើនេះ
ក្រុមចោរបានលួចពីម្តុំមុខផ្សារឯករាជ្យផ្លូវវេងស្រេង
សង្កាត់ចោមចៅ ខណៈដែលម្ចាស់ទុកនៅមុខផ្ទះចូលដេក
លុះភ្លេចខ្លួនក៏ត្រូវក្រុមចោរធ្វើសកម្មភាពលួចយកតែម្តង។
លោកប្រាប់បន្តថា
នៅក្នុងករណីនេះលោកបានបញ្ជាឲ្យមន្ត្រីរបស់លោកហៅឡានស្ទួចទៅ
ស្ទូចយករថយន្តកូរ៉ូឡានោះមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ
ចំណែកជនសង្ស័យកំពុងតែធ្វើការសួរនាំ។លោកអធិការខណ្ឌដង្កោប្រាប់
បន្ថែមថា
ចំពោះករណីនេះលោកបានប្រគល់ភារកិច្ចទាំងនេះទៅឲ្យនគរបាលខណ្ឌ
ព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ
ដើម្បីចាត់ការបន្តទៀត
ដោយសារក្រុមជនសង្ស័យមានករណីជាច្រើនដែលពាក់ព័ន្ធនឹងការលួច៕