Showing posts with label គ្រោះថ្នាក់ចរាចរណ៍. Show all posts
Showing posts with label គ្រោះថ្នាក់ចរាចរណ៍. Show all posts

Wednesday, July 17, 2013

បុក​រ៉ឺម៉កម៉ូតូ របួសធ្ងន់​យុវជន​ម្នាក់​បាន​ជិះ​ម៉ូតូ Dream C125 បោះពួយ​ដល់​ផ្លូវ​កោង​ជ្រុល​ទៅ​



T-07-11-13-j-fullកណ្តាល ៖ Dream C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ BV-4122 បើក ​នៅ​លើ​បណ្តោយ​ផ្លូវ​លេខ​១៤ ក្នុង ល្បឿន​យ៉ាង​លឿន ពេល​មកដល់​បត់​មុខ​មណ្ឌល​សុខភាព ព្រែក​ទន្លាប់ ក៏​ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ​រ៉ឺម៉ក​ដឹក​កម្មករ​កាត់ដេរ បណ្ដាល​ឲ្យ​ដួល​របួស បាក់​កជើង​ខាងឆ្វេង និង​ដាច់​ម្រាម​កូនដៃ​បាត់​មួយ​
ហេតុការណ៍ ​នេះ កើតឡើង​កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ ២០១៣ វេលា​ម៉ោង​៥​និង​៤៥​នាទី​ល្ងាច នៅមុខ​មណ្ឌល​សុខភាព ព្រែក​ទន្លាប់ ស្ថិត​ក្នុងភូមិ​ព្រែកបាក់ ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្តកណ្តាល​។ បើ​តាម​អ្នក​ឃើញ​ហេតុការណ៍​បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​ម៉ូតូ Dram បើក ​ពី​ទិស​ខាងជើង​ទៅ​ត្បូង​មកដល់​ផ្លូវ​កោង​នេះ​ក៏​ជ្រុល​មក​ខាងឆ្វេង​ដៃ​យ៉ាង ​ខ្លាំង​ក្នុង​ខណៈនោះ​ក៏​មាន​ម៉ូតូ​រ៉ឺម៉ក​ដឹក​កម្មករ រោងចក្រ​កាត់ដេរ ដែល​បើក​ពី​ត្បូង​ទៅ​ជើង (​បញ្ច្រាសទិស​គ្នា​) មកដល់ ​ចំណុច​កើតហេតុ ធ្វើ​ឲ្យ​មានការ​ប៉ះទង្គិច​នោះ​កើតឡើង គាត់​បាន​បន្ថែម​ថា យុវជន​នោះ​ឈ្មោះ​ស៊ឹម​សុ​ផា អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ជា​កូន​កសិករ​ក្រីក្រ ហើយ​បាន​ខ្ចី​ម៉ូតូ​មិត្តភក្ដិ​ជិះ​ទៅ​ក្រៅ​មួយភ្លែត ដល់​ត្រឡប់មកវិញ​ក៏​ជួបនឹង​គ្រោះថ្នាក់។
បន្ទាប់មក ​ជនរងគ្រោះ​ត្រូវ​បាន​ម្តាយ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នៅ​ភ្នំពេញ។ ប្រជាជន​បាន​រិះគន់​ថា បុក​គ្នា​នៅ​ចំ​ពីមុខ​មណ្ឌល​សុខភាព តែ​បែរជា​មណ្ឌល​សុខភាព​នោះ គ្មាន​គ្រូពេទ្យ​ប្រចាំការ ដើម្បី​ជួយសង្គ្រោះ​ជាបឋម​នោះ​ទេ។ ម៉ូតូ​រ៉ឺម៉ក​នឹង​ម៉ូតូ​បង្កហេតុ​ត្រូវ​បាន​ប៉ូលិស​ចរាចរ​ស្រុក​នាំ​យក​ទៅ​ រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​លើកដែក​រង់ចាំ​ដោះស្រាយ៕



Saturday, June 29, 2013

រថ​យន្ត​រ៉េន​រ៉ូ​វែរ​ជន​ជាតិ​ចិន​បើក​បុក​ម៉ូតូSL របួស​ធ្ងន់​ស្រា​ល​ ២នាក់​


រាជ​ធានី​ភ្នំពេញ​ ៖ នារី​ម្នាក់​បាន​រង​របួស​ធ្ងន់​ និង​បុរស​ម្នាក់​របួស​ស្រាល​ ខណៈដែល​អ្នក​ទាំង​​២​ ជិះ​ម៉ូតូSL ១គ្រឿង​ ពណ៌​ទឹក​ប្រាក់​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​សុធា​រស​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ លុះ​មកដល់​ចំណុច​មុខ​អគារ​រ៉ូយ៉ាល់​ភ្នំពេញ​ ក៏​ត្រូវ​រថ​យន្ត​រ៉េន​រ៉ូ​វែរ​ ១គ្រឿង​ ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ 2W-3315 បើក​ដោយ​បុរស​ជន​ជាតិ​ចិន​ម្នាក់​ ក្នុង​ទិស​ដៅ​បញ្រ្ចាស់​ទិស​គ្នា​ បុក​ចំ​ពី​មុខ​ពេញ​ទំហឹង​តែ​ម្តង​ ។
 ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៩​ និង​ ៤៥នាទី​ យប់​ថ្ងៃទី​២៧​ មិថុនា​ ២០១៣​ មុខ​អគារ​រ៉ូយ៉ាល់​ភ្នំពេញ​ ស្ថិត​ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការ​មន​ ។ ក្រោយ​កើត​ហេតុ​ នារីរង​គ្រោះ​ត្រូវ​ដឹក​តាម​រ៉ឺម៉ក​ម៉ូតូទៅ​សង្រ្គោះ​នៅមន្ទីរ​ពេទ្យ​ ចំណែក​ម៉ូតូ និងរថ​យន្ត​ ត្រូវ​សមត្ថ​កិច្ច​ធ្វើ​ការ​វាស់​វែង​យក​ទៅរក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរ​ បាល​ខណ្ឌ​ចំការ​មន​ ដើម្បី​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​ ៕





ម៉ូតូ​ ២គ្រឿង​ បុក​គ្នា​រួច​ខ្ទាត​ទៅ​ប៉ះ​រថ​យន្ត​កូរ៉ូឡា​ ១គ្រឿង​ បុរស​ម្នាក់​រង​របួស​ធ្ងន់​


រាជធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់​ ខណៈ​ដែលគាត់​ជិះ​​ម៉ូតូ​វីវ៉ា​ ១គ្រឿង​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ កណ្តាល​ 1A-8675 ធ្វើ​ដំណើរ​តាម​ផ្លូវ​សុធា​រស​ ក្នុង​ទិស​ដៅ​ពី​ត្បូង​​ទៅ​ជើង​​ លុះ​មកដល់​ចំណុច​ក្បែរ​ស្ថាន​ទូត​រុស្ស៊ី​ ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​សង់​ឌ្រីម​ ១គ្រឿង​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1AK-8351 ជិះ​ដោយ​បុរស​ម្នាក់​ បណ្តាលឱ្យ​ម៉ូតូ​ឌ្រីម​ខ្ទាត​ទៅ​ប៉ះ​ជាមួយ​រថ​យន្ត​កូរ៉ូឡា​ ១គ្រឿង​ទៀត​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2L-8087 ​​រថ​យន្ត​ខូច​ខាត​បន្តិច​បន្តួច​ ។
ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលាម៉ោង​ ៩​ និង​ ៣០​នាទី​ យប់​ថ្ងៃទី​២៧​ មិថុនា​ ២០១៣​ ក្បែរ​ស្ថាន​ទូត​រុស្ស៊ី​ ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការ​មន​ ។ ក្រោយ​កើត​ហេតុ​ ជន​រង​គ្រោះ​ត្រូវ​បញ្ជូន​ទៅគ្លីនិក​ឯក​ជន​ ចំណែក​ម៉ូតូ​ទាំង​ ២គ្រឿង​ ត្រូវ​សមត្ថ​កិច្ច​ជំនាញ​ធ្វើ​ការ​វាស់​វែង​យកទៅរក្សា​ទុក​នៅ​អធិការ​ដ្ឋាន​ នគរ​បាល​ខណ្ឌ​ចំការ​មន​ ដើម្បី​ធ្វើ​ការ​ដោះស្រាយ​ ៕



 ប្រភព​​ ៖​ កោះសន្ដិភាព

បុរស​ប្រមឹក​បើក​រថយន្ត​ហោះ​បុក​ជញ្ជាំង​របង​ផ្ទះ​អ្នក​ស្រុក​រង​របួស​ធ្ងន់ធ្ងរ​


Rith-28-06-13-d-fullប៉ោយប៉ែត ​ ​៖​ ​តៃកុង​រថយន្ត​ប្រមឹក​ម្នាក់​ស្រវឹង​ស្ពឹក​មុខ​លែង​ដឹង​ខ្លួន​ទៅ​ហើយ​នោះ​ បាន​បើក​រថយន្ត​ហោះ​ទៅ​បុក​ជញ្ជាំង​របង​ផ្ទះ​អ្នក​ស្រុក​បណ្ដាល​ឲ្យ​រង​របួស ​ធ្ងន់​ខ្លួន​ឯង​តែ​ម្ដង​ទៅ​។​
ក្នុង ​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរ​នេះ​ គឺ​បាន​កើត​ឡើង​នៅ​ក្នុង​ម៉ោង​៨​នឹង​៣០​នាទី​យប់​ក្នុង​ថ្ងៃ​ទី​២៧ ​ខែ​មិថុនា ​ឆ្នាំ​២០១៣ ​នៅ​ចំណុច​ភូមិ​មិត្តភាព​ សង្កាត់​ប៉ោយប៉ែត​ ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ ​ខណៈ​ដែល​ជន​បង្ក​បាន​បើក​រថយន្ត​ចេញ​ពី​ទិស​ខាង​កើត​ទៅ​លិច​រួច​គេច​ពី​ ម៉ូតូ​កង់​បី​ ហើយ​រេ​ចង្កូត​ទៅ​ព្រលះ​នឹង​ជញ្ជាំង​ថ្ម​ផ្ទះ​អ្នក​ស្រុក​តែ​ម្ដង​បណ្ដាល​ ឲ្យ​ខូច​មុខ​រថយន្ត​ទាំង​ស្រុង​ និង​ម្ចាស់​រង​របួស​ធ្ងន់ធ្ងរ​ទៀត​ផង​។​
នៅ ​កន្លែង​កើតហេតុ​គេ​បាន​បញ្ជាក់​ថា​ បុរស​ប្រមឹក​នោះ​ឈ្មោះ​ ថា ​អាយុ​៤៥​ឆ្នាំ​ រស់​នៅ​ភូមិ​កើត​ហេតុ​ខាង​លើ​។ ​សាក្សី​បន្ត​ទៀត​ថា ​រថយន្ត​របស់​ជន​ប្រមឹក​នោះ​ជា​ប្រភេទ​រថយន្ត​កាម​រី​ពណ៌​ស្លាប​ក្អែក ពាក់​ស្លាក​លេខ​ ប​.​ប ២A១៨២២ ​ចង្កូត​ស្ដាំ​ត្រូវ​បាន​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ ហើយ​ក្រោយ​ពេល​កើត​ហេតុ​រួច​តៃកុង​រថយន្ត​ខាង​លើ​បាន​រត់​ចោល​រថយន្ត​តែម្ដង ​។ ​សាក្សី​បាន​បន្ត​ទៀត​ថា​ រថយន្ត​របស់​ជន​ប្រមឹក​នោះ​ត្រូវ​បាន​ប៉ូលិស​-​ប៉េអិម ​ដណ្ដើម​គ្នា​យក​ទៅ​ចាត់​ការ​ តែ​មន្ត្រី​ប៉ូលិស​គ្មាន​នរណា​ម្នាក់​យក​រថយន្ត​បង្ក​ហេតុ​នោះ​ទៅ​ដោះ​ស្រាយ ​តាម​នីតិវិធី​ច្បាប់​ឡើយ ​បែរ​ជា​ត្រូវ​លោក​ប៉េអិម​អូស​យក​ទៅ​បន្ទាយ​ភ្លាមៗ​ខណៈ​ពេល​នេះ​ប៉េអិម​រង​ ចាំ​ការ​ចូល​ខ្លួន​របស់​ម្ចាស់​រថយន្ត​ដើម្បី​ដោះ​ស្រាយ​ទៅ​តាម​ផ្លូវ​ ច្បាប់​៕​

រថ​យន្ត​BMW បើក​បុក​ម៉ូតូវ៉េវ​ របួស​ធ្ងន់​១​


រាជ​ធានី​ភ្នំពេញ​ ៖ ​រថ​យន្ត​BMW ១គ្រឿង​ ពណ៌​ស​ អត់​ចាំ​ស្លាក​លេខ​ បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២៦៥​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅជើង​ លុះ​មក​ដល់​ចំណុច​មុខ​ហាង​ស្លឹក​តើយ​ហូម​ ផ្លូវ​ចូល​​ផ្សារ​សំណង់​១២​ ក៏​បាន​ជ្រុល​ទៅ​បុក​ម៉ូតូវ៉េវ​ ១គ្រឿង​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ កំពង់​ចាម​ 1E-7894 ជិះ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​បញ្រ្ចាស់​គ្នា​ បណ្តាលឱ្យ​ម្ចាស់​ម៉ូតូ​​រង​របួស​ធ្ងន់​ ហើយ​រថ​យន្ត​បង្ក​បានបើក​រត់​គេច​បាត់​ ។
ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៨​ និង​ ៥០​នាទី យប់​ថ្ងៃទី​២៧​ មិថុនា​ ២០១៣​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ល្អក់​ទី៣​ ខណ្ឌ​ទួល​គោក​ ។ ក្រោយ​កើត​ហេតុ​ ជន​រង​គ្រោះ​ត្រូវ​បា​នបញ្ជូន​ទៅ​សង្រ្គោះ​នៅ​គ្លី​និក​ឯក​ជន​ ចំណែក​ម៉ូតូ​ត្រូវ​សមត្ថ​កិច្ច​ប៉ុស្តិ៍​ទឹក​ល្អក់​ទី​៣​ យក​ទៅ​រក្សា​ទុក​ ៕


រលំ​ដើមឈើ​​សង្កត់​រថយន្ត​ ២គ្រឿង​ និងម៉ូតូ​ ១​គ្រឿង​ នៅ​សង្កាត់​ទឹក​ល្អក់​ទី​៣


រាជធានី​ភ្នំ​ពេញ​៖ រថយន្ត​ម៉ាក​កាមរី​បា​ឡែន​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​2G 8072 និង រថយន្ត​ដឹក​ទឹកកក ព្រម​ទាំង​ម៉ូតូ​មួយ​គ្រឿង​​បាន​​រងកា​រខូច​ខាត​ដោយ​ត្រូវ​ដើ​មឈើ​រលំ​ សង្កត់​លើ ខណៈឈប់​រង់ចាំ​ ពេល​ក្បួន​ដង្ហែ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មក​ដល់ ដែល​ហេតុ​កា​រណ៍​នេះ​បាន​កើតឡើងកាលពី​វេលា​ម៉ោង​៣និង៣០នាទី​រសៀល​ថ្ងៃទី​២៧ មិថុនា ២០១៣ នៅ​ផ្លូវ​២៦១ កែង​ផ្លូវ​ទេពផន សង្កាត់​ទឹក​ល្អក់​ទី​៣ ខណ្ឌ​ទួលគោក ។ ទោះ​បី​បែប​ណា​ករណី​នេះ​ពុំ​បណ្តាល​ឱ្យ​នរណាម្នាក់​រងរបួស​នោះឡើយ ។
តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹងថា មុន​ពេល​កើត​ហេតុ​ រថយន្ត​ខាង​លើធ្វើ​ដំណើរ​ តាម​ផ្លូវ​២៦១ពី​ត្បូង​ទៅ​ជើង​ លុះ​​មក​ដល់​ចំណុច​កើត​ហេតុ ដោយសា​រ​ក្បួន​​ដង្ហែ​គណបក្ស​សង្គ្រោះ​ជាតិ​មក​ដល់ សមត្ថកិច្ច​ក៏​បានឱ្យ​ឈប់​ដើម្បី​សម្រួល​ចរាចរណ៍​​ បញ្ចៀសការកកស្ទះ​ ស្រាប់​តែមាន​​ដើម​ឈើ​ដួល​រលំ​សង្កត់​លើ​តែ​ម្តង​ ។



រថយន្ត​ដឹក​​​ក្រណាត់​​​ក្រុម​​ហ៊ុន​​​​សារុំ​​ត្រេ​ឌីង​​បែក​​​កង់​​ក្រោយក្រឡាប់​ចាក់​ក្រណាត់​រាយ​​ពេញ​ផ្លូវ​


ខេត្ត​កណ្តាល៖ រថយន្ត​ម៉ាកគា​ដឹក​កម្ទេច​ក្រណាត់​របស់​ក្រុម​ហ៊ុន​​សារុំត្រេឌីង​បែក​កង់​ ក្រោយ​ បណ្តាល​ឱ្យ​ក្រឡាប់​ចាក់​ក្រណាត់​រាយ​ពាសពេញ​ផ្លូវ កាល​ពី​វេលា​ម៉ោង​១១ព្រឹក​ថ្ងៃទី​២៧ មិថុនា ២០១៣ នៅ​តាមបណ្តោយ​ផ្លូវជាតិ​លេខ​៤​ ស្ថិត​ក្នុង​ភូមិបុរី​កម្មករ ឃុំ​បែក​ចាន ស្រុក​អង្គ​ស្នួល ហើយ​​ហេតុ​ការណ៍​នេះ​មិន​បណ្តាល​ឱ្យ​នរណា​ម្នាក់​រងរបួសនោះ​ទេ ​។
អ្នក​បើក​រថយន្ត​ត្រូវបាន​គេស្គាល់​ឈ្មោះ​ចាន់ សុភី អាយុ​២៧ឆ្នាំ​ ស្នាក់​នៅ​ភូមិ​ព្រៃ​កុដ សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ មិន​មាន​រង​របួសនោះ​ទេ ។  សាក្សី​បាន​ឱ្យ​ដឹង​ថា មុនពេល​កើត​ហេតុ​គេឃើញ​ រថយន្ត​ខាង​លើ​បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ពី​លិច​ទៅ​កើត លុះ​មក​ដល់​ចំណុច​កើត​ហេតុ ស្រាប់​តែ​បែក​កង់​ក្រោយ​២គ្រាប់​លាន់​ដូច​រន្ទះ​​ ធ្វើ​ឱ្យ​រេ​ចង្កូត​ក្រឡាប់​ភីង​តែ​ម្តង ។



Wednesday, June 26, 2013

ថ្ងៃទី២៤​ មិថុនា​ ស្លាប់ម្នាក់និង​របួស១៤នាក់​ ដោយគ្រោះ​ថ្នាក់ចរាចរណ៏


មនុស្ស​ម្នាក់បានស្លាប់​ និងរបួស១៤នាក់​ ក្នុងនោះ០៤នាក់របួសធ្ងន់​ ដោយគ្រោះថ្នាក់ចរាចរណ៏០៧លើក​កើតឡើងនៅទូទំាង​ប្រទេសកម្ពុជា​​កាលពីថ្ងៃទី២៤ ​មិថុនា ​២០១៣ ។​
ក្នុងគ្រោះថ្នាក់​ចរាចរណ៏ទំាង០៧លើក​ខាងលើ បានបង្កឲ្យខួចខាត​យានយន្តសរុប១១គ្រឿង​ ក្នុងនោះម៉ូតូ១០គ្រឿង​ រថយន្តធុនធ្ងន់០១គ្រឿង​ និង ថ្មើរជើងម្នាក់ ។
យោងតាម​គេហទំព័រប៉ូលិសជាតិ​ក៏បានបញ្ជាក់ឲ្យដឹង​ទៀតថា មូលហេតុបណ្តាលមកពីល្បឿន០១លើក មិនគោរពសិទ្ឋិ​អាទិភាព០២លើក​ មិនប្រកាន់ស្តំា០១លើក​ ប្រជែង​គ្រោះថ្នាក់០២លើក​ បត់គ្រោះថ្នាក់០១លើក​ ក្នុងនោះគ្រោះថ្នាក់ជិះម៉ូតូ​មិនពាក់មួកការពារ​សុវត្ថិភាព០៨នាក់​ ៕