មនុស្សម្នាក់បានស្លាប់ និងរបួស១៤នាក់
ក្នុងនោះ០៤នាក់របួសធ្ងន់
ដោយគ្រោះថ្នាក់ចរាចរណ៏០៧លើកកើតឡើងនៅទូទំាងប្រទេសកម្ពុជាកាលពីថ្ងៃទី២៤
មិថុនា ២០១៣ ។
ក្នុងគ្រោះថ្នាក់ចរាចរណ៏ទំាង០៧លើកខាងលើ
បានបង្កឲ្យខួចខាតយានយន្តសរុប១១គ្រឿង ក្នុងនោះម៉ូតូ១០គ្រឿង
រថយន្តធុនធ្ងន់០១គ្រឿង និង ថ្មើរជើងម្នាក់ ។
យោងតាមគេហទំព័រប៉ូលិសជាតិក៏បានបញ្ជាក់ឲ្យដឹងទៀតថា
មូលហេតុបណ្តាលមកពីល្បឿន០១លើក មិនគោរពសិទ្ឋិអាទិភាព០២លើក
មិនប្រកាន់ស្តំា០១លើក ប្រជែងគ្រោះថ្នាក់០២លើក បត់គ្រោះថ្នាក់០១លើក
ក្នុងនោះគ្រោះថ្នាក់ជិះម៉ូតូមិនពាក់មួកការពារសុវត្ថិភាព០៨នាក់ ៕
