ខេត្តកណ្តាល ៖
បុគ្គលិកក្រុមហ៊ុនម្នាក់ត្រូវជនមិនស្គាល់មុខដុតសម្លាប់នៅក្នុង
រថយន្តម៉ាកកាមរីឆ្លាម
បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤រសៀលថ្ងៃទី២៦ មិថុនា ២០១៣
នៅតាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងភូមិបត្តាជី សង្កាត់ព្រែកហូ
ក្រុងតាខ្មៅ ។ ទោះបីយ៉ាងណាករណីនេះ
គេនៅមិនទាន់ដឹងថាជាករណីប្លន់ ឫយ៉ាងណានោះទេ
សមត្ថកិច្ចកំពុងត្រួតពិនិត្យ
។បុរសរងគ្រោះត្រូវបានគេស្គាល់ឈ្មោះចិត្រ អាយុ២៦ឆ្នាំ
ជាបុគ្គលិកក្រុមហ៊ុនមួយ ។
តាមប្រភពព័ត៌មានឱ្យដឹងថា មុនពេលកើតហេតុ
គេឃើញរថយន្តម៉ាកកាមរីឆ្លាម ព៌ណស ពាក់ស្លាកលេខភ្នំពេញ2D 5388
បានមកឈប់នៅចំណុចកើតហេតុ ហើយក៏ឃើញបុរសម្នាក់ចុះពីលើរថយន្ត
ដុតរថយន្តនេះឆេះសន្ឋោសន្ឋៅ ហើយរត់គេចខ្លួនបាត់ ។
បន្ទាប់ពីឃើញហេតុការណ៍បែបនេះ
ប្រជាពលរដ្ឋបាននាំគ្នាដងទឹកពន្លត់
លុះបើកទ្វារឡានស្រាប់តែឃើញបុរសម្នាក់ដេកក្នុងរថយន្តស្លាប់បាត់ទៅ
ហើយ ។



