ខេត្តក្រចេះ៖
នគរបាលស្រុកចិត្របុរីកាលពីព្រឹកថ្ងៃទី២៧ មិថុនា ២០១៣
បានបញ្ជូនខ្លួនជនជាប់សង្ស័យ៣នាក់
និងរថយន្ត១គ្រឿងទៅកាន់សាលាដំបូងខេត្ត
ក្រោយពីជនសង្ស័យទាំងបីនាក់នេះត្រូវបានកម្លាំងនគរបាលចាប់
ឃាត់ខ្លួននៅកន្លែងផ្សេងគ្នា ក្នុងថ្ងៃតែមួយជាប់ពាក់ព័ន្ធ
ពីបទសមគំនិតក្នុងអំពើចោរកម្មលួចគោអ្នកស្រក។
អធិការនគរបាលស្រុកចិត្របុរីបានប្រាប់ឱ្យដឹង
ថា
ជនសង្ស័យទាំង៣នាក់គឺត្រូវសមត្ថកិច្ចស្ទាក់ចាប់ឃាត់បាននៅកន្លែង
ផ្សេងគ្នា ក្នុងថ្ថៃតែមួយនៅក្នុងស្រុកចិត្របុរី
ក្រោយពីកម្លាំងទទួលបានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋជាម្ចាស់គោរួច
មក។
ប្រភពព័ត៌មានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់នោះ
១.ឈ្មោះអូច ចាន់ ភេទប្រុស អាយុ៤៣ឆ្នាំ ជាម្ចាស់រថយន្ត ២.ឈ្មោះម៉ាន
អូន ភេទប្រុស អាយុ៣១ឆ្នាំ ជាព្រូឡាន
ទាំង២នាក់មានទីលំនៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល
៣.ឈ្មោះរឿន ភារឹទ្ធ ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅឃុំដារ
ស្រុកចិត្របុរី៕

