ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងទៅបុកស្រ្តីកំពង់តែ ជិះកង់ពីក្រោយយ៉ាងពេញទំហឹងបណ្តា ល ឲ្យរងរបួសខ្លួន ឯងបាក់ ឆ្អឹងដងកាំបិតខាងឆ្វេងម្ខាង ត្រូវបានក្រុមគ្រួសារ ដឹកយកទៅព្យាបាល ដោយខ្លួនឯង។ ហេតុគ្រោះថ្នាក់ ចរាចរណ៍នេះ កើតឡើងកាលពីវេលា ម៉ោង៦ និង២០នាទីព្រលប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៣ ស្ថិតតាមបណ្តោយផ្លូវជាតិ លេខ៣ ភូមិទួលកី សង្កាត់ភ្លើង ឆេះរទេះ ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។តាមប្រភពពត៏មា ន ពីប្រជាពលរដ្ឋដែ ឃើញ ហេតុការណ៏បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូមួយ គ្រឿងម៉ាកគុបជ្រុង C90 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ក 1843-ស.ន1 ជិះម្នាក់ឯងក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុច កើតហេតុខាងលើក៏ជ្រុលចង្កូត ទៅបុកអ្នកជិះកង់ពី ក្រោយពីក្រោយយ៉ាងពេញ ទំហឹងបណ្តាយ ឲ្យអ្នកទាំងសង្ខាងដួលបោកទៅនឹងថ្នល់ ធ្វើឲ្យអ្នកបើកបរម៉ូតូ រងរបួសបាក់ឆ្អឹងដងកាំបិត ខាងឆ្វេង ចំណែកឯ ស្រ្តីជិះកង់រងរបួសស្រាលគ្រាន់តែដាច់រលាត់ត្រង់ចង្កេះខាងស្តាំ និងរលាត់ជើង ខាងស្តាំបន្តិចបន្ទួចតែប៉ុណ្ណោះ ។បើជនរងគ្រោះអ្នកជិះម៉ូតូបាននិយាយថា មុនពេលកើតហេតុដោយសារ តែរូបគាត់ជាប់ចិត្តនិងវាលស្រែខាងស្តាំ ដៃដែលពោរពេញទៅដោយទឹកល្ហរល្ហាចមានអារម្មណ៏ធ្វើឲ្យគាត់គិតទៅដល់ស្រុកកំណើតឡើងស្លុងអារម្មណ៍ងាកមើលរួចក៏ជ្រុលទៅបុកស្រ្តីអ្នកជិះកង់តែម្តងទៅក្រោយពេលកើតហេតុក្រុមគ្រួសារបុរសរូបនោះបានសុំ យកជនរងគ្រោះទៅព្យាបាលដោយខ្លួនឯង ហើយនឹងបានសុំទោសស្រ្តី រងគ្រោះរួចហើយខ្ចីលុយ គេឲ្យស្រ្តីរងគ្រោះ ចំនួន១០ដុល្លារ ដើម្បីជាថ្លៃសំណងខូចខាតកង់ដើម្បីបញ្ចប់រឿង៕សាក្សីបាននិយាយថា ស្រ្តីរងគ្រោះមានឈ្មោះ សុខ រីម អាយុ៣០ឆ្នាំ មុខរបរជាកម្មការនីរោងចក្រកាត់ដេរ វត្តអង្គ ត្រគៀត រស់នៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខ័ណ្ឌពោធិសែនជ័យ រងរបួសរលាត់ចង្កេះ រលាតដៃរលាតជើង បន្តិចបន្តួចប៉ុណ្ណោះ ចំណែកឯអ្នកជិះម៉ូតូបង្កមានឈ្មោះ ឯម ដា ភេទប្រុស អាយុ៣២ឆ្នាំ មានមុខរបរបំរើ ការងារ ក្នុងក្រុមហ៊ុនសន្តិសុខឯកជន SCY ស្នាក់នៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខ័ណ្ឌដង្កោ៕


ប្រភព ៖ ដើមអម្ពិល