រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់បាក់ជើងទាំងពីរ ខណៈដែលរូបគាត់ជិះម៉ូតូម៉ាកគ្រីសអង្គរ ១គ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1E-6813 ធ្វើដំណើរតាមបណ្តោយមហាវិថីព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ខាងត្បូងវិមានឯករាជ្យ មុខធនាគារ MEGA INTERNATIONAL ក៏បានជ្រុលទៅបុកគល់ឈើមួយដើម បណ្តាលឱ្យដួលបោកតែម្តង ។ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង ២៥នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ មិថុនា ២០១៣ ចំណុចមហាវិថីព្រះនរោត្តម កែងផ្លូវព្រះសីហនុ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវរថយន្តសាមុយដឹកទៅសង្រ្គោះនៅគ្លីនិកឯកជន ចំណែកម៉ូតូត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅបុស្តិ៍នគរបាលរដ្ឋបា លបឹងកេងកងទី១ ៕
ប្រភព ៖ កោះសន្តិភាព


